The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Amcham ស្វាគមន៍​នាយក​ប្រតិបត្តិ​ថ្មី

Amcham ស្វាគមន៍​នាយក​ប្រតិបត្តិ​ថ្មី

សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (Amcham) កាលពី​ថ្ងៃទី​ ១៣ ខែសីហា បានរៀបចំ​ពិធី​ជួបជុំ​បណ្តាញ និង​ស្វាគមន៍​នាយក​ប្រតិបត្តិ​ថ្មី​របស់​ខ្លួន​គឺ​លោក Travis Mitchell​។ សមាជិក និង​មិត្តភក្តិ​របស់ Amcham បាន​ចូលរួម​ព្រឹត្តិការណ៍​ដ៏រីករាយ​នេះ​នៅ​សណ្ឋាគារ​ឈានមុខ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ លោក Mitchell ថ្លែង​នៅក្នុង​ពិធី​នោះ​ថា​៖ «​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ជាមួយ Amcham និង​កំពុង​ទន្ទឹងរង់ចាំ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សមាជិក​នៃ​វិស័យ​ឯកជន ដើម្បី​បង្កើត​ឱកាស​សម្រាប់​កំណើន​ និង​ការវិនិយោគ​ក៏ដូចជា​បង្កើត​ទំនាក់ទំនង​រវាង​អ្នកជំនួញ​អាមេរិក និង​កម្ពុជា​»៕ រូបថត ហ៊ាន រង្សី