បណ្តាញព័ត៌មានអាស៊ី (ANN) បានប្រារព្ធខួបលើកទី ២០ របស់ខ្លួននៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី ២៥ ខែមេសា។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំរបស់ ANN ទទួលបានការចូលរួមពីនាយកប្រតិបត្តិ និពន្ធនាយក ការីនិពន្ធ និងអ្នកសារព័ត៌មានជាន់ខ្ពស់ជាច្រើនរូបមកពីប្រព័ន្ធផ្សព្វផ្សាយល្បីៗដែលជាសម្ព័ន្ធភាពនៃកាសែតជាភាសាអង់គ្លេសឈានមុខគេទាំង ២៣ នៅទ្វីបអាស៊ី។ គណៈប្រតិភូក៏បានជួបសម្តែងការគួរសមជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នៅក្នុងកិច្ចប្រជុំនោះផងដែរ។ ភ្នំពេញប៉ុស្តិ៍ គឺជាកាសែតកម្ពុជាតែ ១ គត់ដែលជាសមាជិករបស់ ANN ដែលតំណាងដោយលោកចាងហ្វាង និងអគ្គនាយក លី តៃសេង ៕