ក្រុមហ៊ុន Creed Asia (Cambodia) Co., Ltd ដែលជាសមាជិកនៃក្រុមហ៊ុន CREED Group ជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យដែលមានមូលដ្ឋានក្នុងប្រទេសជប៉ុន បានប្រកាសជាផ្លូវការក្រុមហ៊ុន និងចាប់ផ្តើមដំណើរការគម្រោងសាងសង់អភិវឌ្ឍន៍លំនៅឋានចំនួន២៣០៩ យូនីតនៅភ្នំពេញ។ កម្មវិធីនេះធ្វើកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា កន្លងទៅនេះ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនប្រមាណជា១០០០នាក់ ដោយក្នុងនោះមានការចូលរួមពីលោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងទាំងបីនេះមានគម្រោងលំនៅឋានខុនដូ Bodaiju Residences គម្រោង Arata Garden Residences និងគម្រោងបុរីមហាសែនសុខ ហើយគម្រោងដែលចាប់ផ្តើមមុនគេគឺគម្រោង Bodaiju Residences មានទីតាំងស្ថិតនៅជាប់ផ្សារទំនើប Lio Mall ទល់មុខនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕ រូបថត ឈឹម ស្រីនាង