កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះភោជនីយដ្ឋានកូរ៉េ Bonchonដែលមានឈ្មោះល្បីនៅកូរ៉េតាំងពីឆ្នាំ២០០២ មកខាងផ្នែកមាន់ចៀនហឹរពិសេសបានបើកសម្ពោធហាងលើកដំបូងក្នុងប្រទេសកម្ពុជា ដោយមានកញ្ញា Laura Mam ជាអ្នកតំណាងរបស់យីហោហាងbonchon ផ្ទាល់។ ម្ចាស់ហាងបានសហការជាមួយនឹង Laura Mam ដើម្បីរៀបរៀងជាបទចម្រៀងសម្រាប់ផ្តល់ជូនអតិថិជនដែលចូលញ៉ាំមាន់ និងអាហារផ្សេងៗក្នុងហាង bonchon ផងដែរ។ នៅថ្ងៃទី២៨ ខែកុម្ភៈហាង bonchon ក៏មានការផ្តល់អាហារអត់គិតថ្លៃនិង CD ដល់អតិថិជនដែលបានមកមុនក្នុងចំនួនកំណត់ក៏ដូចជាមានការលក់ CD របស់ Laura ផងដែរ ដើម្បីបរិច្ចាគទៅដល់CLA៕ រូបថត ឈឹម ស្រីនាង