កាលពីថ្ងៃទី២៦ ខែឧសភា នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ មានការដាក់សម្ពោធជាផ្លូវការនៃកិច្ចសហការជាដៃគូភ្នាក់ងារធានារ៉ាប់រងអាយុជីវិតរវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា (កម្ពុជាឡៃហ្វ) និងធនាគារស៊ី អាយ អិមប៊ី ភីអិលស៊ីដើម្បីធ្វើប្រតិបត្តិការផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិតទៅជូនអតិថិជនតាមរយៈសាខាធនាគារស៊ី អាយ អិមប៊ី ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនពីបណ្តាក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជាចូលរួមយល់ដឹងបន្ថែមពីផលប្រយោជន៍នៃការប្រើប្រាស់ធានារ៉ាប់រងអាយុជីវិត៕