ពិព័រណ៍ CAMBUILD ឆ្នាំ 2018 នឹងបើកបង្ហាញទស្សនវិស័យក្នុងការសាងសង់ទីក្រុងវៃឆ្លាតរបស់កម្ពុជាសម្រាប់ពេលអនាគតដែលផ្តោតលើ ការយកចិត្តទុកដាក់លើប្រធានបទ គំនិតច្នៃប្រឌិត។ ការតាំងបង្ហាញពិព័រណ៍នេះមានដូចជា សម្ភារសំណង់ ការគ្រប់គ្រងអគារ ប្រព័ន្ធសន្តិសុខ និងសុវត្ថិភាព ថាមពល និងអគ្គិសនី គ្រប់គ្រងប្រព័ន្ធគ្រប់គ្រងទឹក និងបន្សុទ្ធទឹក ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ទំនើប និងសម្ភារវៃឆ្លាតជាច្រើនទៀតក្នុងនោះអ្នកតាំងពិព័រណ៍ជាង ៣៥០ ក្រុមហ៊ុន និងម៉ាកផលិតផលអន្តរជាតិមកពី ២៣ ប្រទេសរួមមាន ប្រទេសចិន អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ សិង្ហបុរី និងប្រទេសវៀតណាមជាដើម។ ការតាំងពិព័រណ៍នេះនឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញ។ រូបថត ហេង ជីវ័ន