កាលពីពេលថ្មីៗនេះ អង្គការ CamConscious Tourism បានដាក់តាំងបង្ហាញរូបភាពរបស់អ្នកចូលរួមកម្មវិធីប្រកួតប្រជែងថតរូប Travel Green, Travel Local និងការប្រកួតប្រជែងការសរសេរប្រកបដោយភាពច្នៃប្រឌិត ឆ្នាំ ២០១៩។
ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងដោយផ្សារភ្ជាប់ជាមួយនឹងការងាររបស់អង្គការ CamConscious ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជា។ រូបភាពទាំងនោះត្រូវដាក់តាំងបង្ហាញនៅសណ្ឋាគារ Plantation Urban Resort និង Spa ក្នុងរាជធានីភ្នំពេញរហូតដល់ថ្ងៃទី ១៥ ខែតុលា។
មានវត្តមាននៅក្នុងពិធីនោះគឺឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោកស្រី Tina Redshaw លោក Jitka Markova នាយកអង្គការ CamConscious ប្រចាំកម្ពុជា និងនិពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ លោក Joshua Purushotman។ រូបថតដែលទទួលជយលាភីគឺរូបថតរបស់លោក Sean Channal ដែលបង្ហាញពីទេសភាពវាលស្រែ។ ចំពោះរូបភាពឈ្នះពីការបោះឆ្នោតពីសាធារណជនគឺរូបភាព បក្សី Black Naped Monarch នៅក្នុងសម្បុករបស់លោក Adam Roberts។
ចំណែកឯជយលាភីសរសេរប្រកបដោយភាពច្នៃប្រឌិតបានទៅលើលោក ហុក សេងឡុង ដែលបានសរសេរកំណាព្យមួយដែលមានចំណងជើងថា Eco-dream ហើយជយលាភីលេខ ២ បានទៅលើលោក Joshua Clayton បានសរសេររឿងខ្លីមួយដែលមានចំណងជើងថា ស្លឹកចេកនៅកម្ពុជា។ ចំពោះជយលាភីទាំងអស់ពួកគេទទួលបានការស្នាក់នៅសណ្ឋាគារដោយឥតគិតថ្លៃ ទទួលបានបណ្ណ vouchers និងវិញ្ញាបនបត្រផងដែរ៕ រូបថត Alisha Redshaw