កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅនេះខាងសមាគម Chaine des Rottisseurs បានរៀបចំកម្មវិធីញ៉ាំអាហារពេលល្ងាចលក្ខណពិសេសមួយនៅភោជនីយដ្ឋានជប៉ុន Kanji។ គ្រប់សមាជិកទាំងអស់ត្រូវបានស្វាគមន៍នៅគ្រប់ថ្នាក់ជាតិនិងអន្តរជាតិសម្រាប់ជាឱកាសក្នុងការជួបជុំគ្នាផ្លាស់ប្តូរយោបល់និងបង្កើនទំនាក់ទំនងមិត្តភាព។ក្នុងពិធីនេះដែលមានការចូលរួមពីលោក Yuji Kumamaru ឯកអគ្គរាជទូតជប៉ុន និងលោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ធ្វើជាភ្ញៀវពិសេសក្នុងរាត្រីនោះ មានការបង្ហាញពីរបៀបកាត់ត្រីធូណាទាំងមូលដោយចុងភៅជំនាញពីជប៉ុនផងដែរ ហើយពិធីនេះធ្វើឡើង ដើម្បីលើកតម្កើងវិស័យទេសចរណ៍នៅកម្ពុជាផងដែរ៕ រូបថត ឈឹម ស្រីនាង