កាលពីថ្ងៃទី១៣ ខែធ្នូ កន្លងទៅនេះសណ្ឋាគារ វិចតូរីយ៉ាអង្គរ រីសត និងស្ប៉ា បានបង្កើតកម្មវិធីពិសាភោជនាហារពេលល្ងាចដើម្បីរៃអង្គាសថវិកាសម្រាប់គាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ។ កម្មវិធីនេះធ្វើឡើងក្នុងប្រធានបទ Our children, our future របស់សណ្ឋាគារ វិចតូរីយ៉ាអង្គរ រីសត និងស្ប៉ា ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនប្រមាណជា១៨០នាក់ ហើយក្នុងនោះមានភ្ញៀវ១២៥នាក់ពួកគាត់បានទិញសំបុត្រ។ ថវិកាដែលប្រមូលបានពីការលក់សំបុត្រចំនួន១២ ២៦៥ ដុល្លារ គឺបរិច្ចាគចំពោះមន្ទីរពេទ្យកុមារអង្គរទាំងអស់។ ក្នុងឱកាសនេះដែរ គឺមានការសម្ដែងរបាំជូនពរ និងការរាំក្បាច់ពិសេសពីក្រុម Bambu stage ហើយក៏មានការចូលរួមពីអភិបាលរងខេត្តសៀមរាប លោក ម៉ៅ វុទ្ធី និងពិធីការិនី យុគ ចិន្តា ព្រមទាំងតារាសម្ដែង ឈុន វិរៈកុសល ផងដែរ៕ រូបថត ឈឹម ស្រីនាង