Chivas Regal 18 Elite បានអញ្ជើញលោក CK Low ស្ថាបនិកក្រុមហ៊ុន Home-Fix និងលោកJimmy fong នាយកប្រតិបត្តិក្រុមហ៊ុន Epicentre សិង្ហបុរីដើម្បីធ្វើជាវាគ្មិននៅក្នុងកម្មវិធីពិភាក្សាមុខជំនួញកាលពីថ្ងៃទី១ ខែសីហាកន្លងទៅនេះនៅភោជនីយដ្ឋាន Topaz។ កម្មវិធីនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់កំពូលអ្នកជំនួញ Chivas Regal 18 ដែលមានសមាជិក១៨រូបសុទ្ធសឹងជាអ្នកជំនួញដែលមានភាពជោគជ័យនៅកម្ពុជា និងត្រូវបានណែនាំដល់សាធារណជនកាលពីខែមករាកន្លងទៅនេះ នៅអគារកាណាឌីយ៉ាភ្នំពេញ។ លោក CK Low បានធ្វើការបកស្រាយអំពីវិធីបញ្ចូលផលិតផលបុរាណទៅក្នុងអាជីវកម្មសម័យទំនើបនេះក៏ដូចជាយុទ្ធសាស្ត្រដែលធ្វើឲ្យក្រុមហ៊ុនមានភាពរីកចម្រើនឈានទៅកាន់ការលក់អាជ្ញាប័ណ្ណនិងសិទ្ធិប្រើប្រាស់យីហោផងដែរ៕ រូបថត ហុង មិនា