គិតចាប់តាំងពីខែតុលាមក រាជធានីភ្នំពេញ និងខេត្តចំនួន ១៩ ទៀតនៅក្នុងប្រទេសកម្ពុជាបានរងគ្រោះដោយទឹកជំនន់ បំផ្លាញផ្ទះសំបែង និងដំណាំកសិកម្មយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ។ សមាគមពាណិជ្ជកម្ម អាណិកជន ចិនហុងកុង និងម៉ាកាវនៅកម្ពុជា (CHKMEBAC) ក៏បានឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលក្នុងការជួយដល់ជនរងគ្រោះដោយទឹកជំនន់ ដោយបានចាប់ផ្តើមធ្វើយុទ្ធនាការរបស់ខ្លួន «ចូលទៅក្នុងតំបន់ទឹកជំនន់កៀរគរជំនួយដោយក្តីស្រឡាញ់»។ លោកឧកញ៉ា Sum Sui Sang ប្រធានសមាគម CHKMEBAC បានផ្តួចផ្តើមមូលនិធិផ្តល់ជំនួយនេះដោយបានបរិច្ចាគទឹកប្រាក់ចំនួន ៣០ ០០០ ដុល្លារ និងសមាជិកគណៈកម្មាធិការដទៃទៀតបានប្រមូលមូលនិធិបន្ថែម ដែលសរុបកើនដល់ ៩៣ ០២៦,១០ ដុល្លារ។ សមាគម CHKMEBAC នឹងធ្វើទស្សនកិច្ចនៅតំបន់រងគ្រោះដោយទឹកជំនន់ចំនួន ៣ កន្លែងគឺនៅខេត្ដកំពង់ស្ពឺ កណ្តាល និងខេត្តកំពង់ធំ ដើម្បីចែកអំណោយដូចជាស្បៀងអាហារ និងថវិកាដល់ជនរងគ្រោះដោយទឹកជំនន់ចំនួន ២ ០០០ នាក់។ ការចុះផ្តល់ជំនួយរបស់សមាគម CHKMEBAC នេះគឺដឹកនាំដោយលោក Wong Rui Hua រួមនឹង សមាជិកប្រមាណ ២០ នាក់ផ្សេងទៀតទៅក្រុងច្បារមនក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្រកន្លងទៅ។ នៅក្នុងខណ្ឌដង្កោ អាជ្ញាធរមូលដ្ឋានបានជួយសម្របសម្រួល និងប្រមូលគ្រួសាររងគ្រោះចំនួន ៥០០ គ្រួសារនៅក្នុងវត្តមួយកន្លែងដើម្បីមកទទួលអំណោយ។ ជំនួយរបស់ CHKMEBA មានដូចជា មីកញ្ចប់ ត្រីខកំប៉ុង ទឹកត្រីទឹកស៊ីអ៊ីវ ថ្នាំពេទ្យ និងថវិកា ៤០ ដុល្លារដល់គ្រួសារនីមួយៗ៕ រូបថត សហការី