The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - CP ចូលរួម​ដាំ​ដើមឈើ ដើម្បី​ជួយ​បង្កើន​តំបន់​បៃតង និង​រក្សា​បរិស្ថាន​ធម្មជាតិ

CP ចូលរួម​ដាំ​ដើមឈើ ដើម្បី​ជួយ​បង្កើន​តំបន់​បៃតង និង​រក្សា​បរិស្ថាន​ធម្មជាតិ

ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ កាលពី​ខែ​កក្កដា ឆ្នាំ​ ២០២០ បាន​ដឹកនាំ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ចំនួន​ ១៥០ ​នាក់​ចូលរួម​ដាំ​ដើមឈើ​ចំនួន ៦០០ ​ដើម ដែល​ស្ថិត​នៅ​ឃុំ​ពោធិ៍ម្រាល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។ ដើមឈើ​ដែល​បាន​ដាំ​នៅពេល​នោះ​មាន​ដើម​គ្រញូង ២០០ ​ដើម បេង ២០០ ​ដើម និង​ច័នគិរី ឬ អម្ពិល​បារាំង ១០០ ​ដើម និង ដូង ១០០ ​ដើម​។ ការដាំ​ដើមឈើ​នេះ​ក្នុង​គោលបំណង​ចូលរួម​ថែរក្សា​បរិស្ថាន​ធម្មជាតិ ដើម្បី​ជួយ​កាត់បន្ថយ​កម្តៅ​ផែនដី និង​ជួយ​បង្កើន​តំបន់​បៃតង​ក្នុង​ទីតាំង​ការិយាល័យ ធុរកិច្ច​សត្វ​ជ្រូក​នៃ​ក្រុមហ៊ុន​ស៊ីភី ខេមបូឌា ចំកាត់ រហូតដល់​សហគមន៍​ជុំវិញ​ក្រុមហ៊ុន ដោយ​ផ្តោតលើ​គោលនយោបាយ CPF ប្រកប​ដោយ​និរន្តរភាព​ក្នុង​កម្មវិធី​ដាំ​ដើមឈើ ដាំ​ដើម​អនាគត​៕ រូបថត ស៊ីភី ខេមបូឌា