នៅក្លិបកម្សាន្ត Riverhouseបានរៀបចំកម្មវិធី Culture club celebrities celebrate the air ដើម្បីជួបជុំអ្នកដែលចូលចិត្តចម្រៀងនិងការរួមបញ្ចូលគ្នារវាងតន្ត្រីខ្មែរនិងបរទេស។ក្នុងកម្មវិធីនេះមានភ្ញៀវជាតិនិងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករជាមួយនឹងការស្លៀកពាក់យ៉ាងស្រស់ស្អាតនិងទាន់សម័យដើម្បីអបអរក្នុងកម្មវិធីនេះហើយអ្នកទាំងនោះក៏ទទួលបាននូវក្រមាខ្មែរម្នាក់មួយៗផងដែរ។ អ្នកទាំងអស់នោះរីករាយនឹងការច្រៀងចម្រៀងរបស់កញ្ញាNikiអមជាមួយនឹងការវាយស្គរពីជនជាតិបរទេសនិងមានការសម្ដែងជាច្រើនទៀតរហូតដល់ចប់កម្មវិធី៕