ក្រុមហ៊ុនទេសចរណ៍តាមប្រព័ន្ធអីុនធឺណិតដ៏ធំក្នុងពិភពលោក Expedia, Inc., កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅនេះបានរៀបចំកម្មវិធីនៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិក២០០នាក់មកពីវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ក្នុងកម្មវិធីនេះក្រុមហ៊ុនបានបង្ហាញនូវកំណើននៃការកក់សណ្ឋាគារតាមរយៈអីុនធឺណិត ដែលជានិន្នាការបំភ្លឺផ្លូវដល់បណ្ដាម្ចាស់សណ្ឋាគារនៅកម្ពុជាក្នុងការបង្កើនចំណូលក្នុងវិស័យនេះ៕