កាលពីសប្តាហ៍កន្លងទៅនេះ Sovereign Retail Group បានរៀបចំកម្មវិធីបង្ហាញម៉ូដជាលក្ខណៈខ្នាតធំមួយនៅសណ្ឋាគារ Raffles Le Royal កម្មវិធីនេះមានឈ្មោះថា Fashion Illumination Spring/summer 2015 ហើយនេះជាលើកទីបីដែលក្រុមហ៊ុននេះបានរៀបចំឡើងក្នុងគោលបំណងពង្រឹងខាងវិស័យច្នៃម៉ូដសម្លៀកបំពាក់នៅប្រទេសកម្ពុជានិងជួយលើកស្ទួយស្នាដៃអ្នកច្នៃម៉ូដក្នុងស្រុកផងដែរ។ ការបង្ហាញម៉ូដមានអ្នកច្នៃម៉ូដក្នុងស្រុក៤នាក់ចូលរួមគឺ Natacha Van, Soknan, Khun Kimsour និង Chin Fdesign រួមទាំងម៉ាកមកពីបរទេសចំនួន៥គឺAxara, Mango, E.PSE, BONIA និង Flaxus Tokyoផងដែរ៕ រូបថត ហុង មិនា