កាលពីសប្តាហ៍មុនសណ្ឋាគារ Hollywood Angkor Boutique ដែលរៀបចំឡើងដោយ Asia Initiative Corpបានបើកសម្ពោធជាផ្លូវការនូវសណ្ឋាគារថ្មីរបស់ខ្លួនដែលមានទីតាំងនៅតាមបណ្តោយផ្លូវអាចារ្យស្វា ភូមិវត្តបូ ស្រុកសាលាកំរើក ខេត្តសៀមរាប។ សណ្ឋាគារនេះមានការតុបតែងជាលក្ខណៈបែបខ្មែរសម័យទំនើបជាមួយនឹងអាងហែលទឹកអមព័ទ្ធនឹងរុក្ខជាតិខៀវខ្ចីដែលមាន២១បន្ទប់ជាមួយនឹងតម្លៃចាប់ពី៤០ដុល្លារដល់៧០ដុល្លារ។កម្មវិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនអបអរសាទរនៃការសម្ពោធសណ្ឋាគារថ្មីនេះជាមួយនឹងអាហារប៊ូហ្វេ៕ រូបថត ឈឹម ស្រីនាង