ហាងកាបូបដៃម៉ាកល្បីមកពីប្រទេសបារាំង LONGCHAMP បានបើកសម្ពោធហាងជាលើកដំបូងរបស់ខ្លួនជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២ខែមេសាកន្លងទៅនេះ ក្នុងផ្សារទំនើប វឌ្ឍនៈកាពីតាល់។ LONGCHAMP គឺជាម៉ាកល្បីលំដាប់ថ្នាក់ពិភពលោក ដែលមានការច្នៃប្រឌិតនិងគុណភាពខ្ពស់ ក្នុងថ្ងៃសម្ពោធនេះ មានការរៀបចំបែបឆើតឆាយ ពណ៌ខ្មៅស ដែលភាសាបារាំងគេហៅថា quintessential ហើយភ្ញៀវដែលចូលរួមក្នុងកម្មវិធីសម្ពោធនេះមានដូចជា សមាជិកនៃសង្គមជាន់ខ្ពស់របស់ប្រទេសកម្ពុជា ឯកអគ្គរដ្ឋទូតនិងតំណាងLONGCHAMPគឺលោក Francois Xavier Severin អគ្គនាយកនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ LONGCHAMP បានអញ្ជើញ ភ្ញៀវទាំងអស់ចូលរួម ដើម្បីស្វែងរកស្លាកសញ្ញាសេះមាសរបស់ខ្លួន ដែលលាក់ក្រោមកែវស្រាសំាប៉ាញមួយចំនួនដើម្បីឈ្នះជាមួយ កាបូបម៉ាក LONGCHAMP ដែលរចនាដោយលោក Le Pliage Cuir៕ រូបថត ឈឹម ស្រីនាង