កាលពីថ្ងៃទី២៨ខែឧសភាកន្លងទៅនេះ ក្រុមហ៊ុន SINET បានសម្ពោធសេវាអីុនធឺណិតល្បឿនរហូតដល់ 150Mbps នៅសណ្ឋាគារ ហ៊ីម៉ាវារី ក្រុមហ៊ុន SINET បានបង្ហាញឲ្យឃើញនូវសេវា Fiber One ដែលជាសេវាកញ្ចប់អីុនធឺណិតល្បឿនលឿនជាងគេនៅកម្ពុជាសម្រាប់គេហដ្ឋានទាន់សម័យ អាជីវកម្ម និងការិយាល័យខ្នាតតូច។ ក្នុងកម្មវិធីនេះ មានការចូលរួមក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស៊ុន ចាន់ថុល។ សម្រាប់អតិថិជន Fiber One ក្រុមហ៊ុន SINET និងផ្តល់ឲ្យប្រើប្រាស់ម៉ូដឹម Wi Fi ប្រភេទ AC ថ្មីដែលមានល្បឿនលឿនរហូតដល់ 300 Mbps ដោយឥតគិតថ្លៃ។ ម៉ូដិម Wi Fi ប្រភេទនេះមានតម្លៃប្រហាក់ប្រហែល $១៨០ នៅលើទីផ្សារ។ សម្រាប់ការសម្ពោធដំបូងក្នុងរយៈពេលមានកំណត់ក្រុមហ៊ុននឹងផ្តល់ជូននូវការដំទ្បើងដោយឥតគិតថ្លៃ។ ជាទូទៅការដំទ្បើងនេះ ត្រូវការចំណាយពី $២០០ ទៅ $៣០០៕ រូបថត ហុង មិនា