ស្ថានទូតជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានធ្វើបទបង្ហាញ និងសង្ខេបគម្រោងសហប្រតិបត្តិការបច្ចេកទេសរបស់ជប៉ុនលើវិស័យជលផលដល់ប្រព័ន្ធផ្សព្វផ្សាយ ដែលជាគម្រោងត្រូវបានអនុវត្តនៅកម្ពុជាដោយសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ការធ្វើបទបង្ហាញនេះគឺផ្តោតសំខាន់លើវារីវប្បកម្មសមុទ្រ ដែលជាគម្រោងធ្វើឲ្យប្រសើរឡើងនូវបច្ចេកទេសផលិតកម្មកូនត្រីពូជសមុទ្រនៅកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅស្ថានទូតជប៉ុនកាលពីថ្ងៃទី ២១ ខែតុលា៕ រូបថតសហការី