កាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅនេះក្រុមហ៊ុន Kofi ដែលជាក្រុមហ៊ុនចែកចាយកាហ្វេអុិចប្រេសសូ និងម៉ាស៊ីនឆុងកាហ្វេអុិចប្រេសសូប្រចាំប្រទេសកម្ពុជាបានដាក់បង្ហាញនូវប្រភេទម៉ាស៊ីនឆុងកាហ្វេ De’longhi ដែលមានគុណភាពខ្ពស់ ដោយគ្រាន់តែចុចដោយម្រាមដៃរបស់អ្នក។ កម្មវិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន ដោយមានការភ្លក្សរសជាតិកាហ្វេអុិចប្រេសសូធ្វើដោយម៉ាស៊ីន De’longhi និងមានការបង្ហាញពីរបៀបប្រើប្រាស់ម៉ាស៊ីនឆុងកាហ្វថ្មីទំនើបនេះទៅដល់ភ្ញៀវដែលចូលរួមទាំងអស់គ្នាឲ្យដឹងពីរបៀបប្រើប្រាស់ដែល អាចឆុងកាហ្វេបានយ៉ាងស្ទាត់ជំនាញនៅផ្ទះដោយខ្លួនឯង៕