ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន ជីហ្គៀ (G Gear) បានបង្ហាញផលិតផល ម៉ាស៊ីន សម្ងួត បច្ចេកវិទ្យាឆ្លាតវៃដំបូងគេបង្អស់នៅកម្ពុជា។ ពិធីបង្ហាញនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ នៅ LG Premium Brandshop ក្នុងរាជធានីភ្នំពេញ។ ម៉ាស៊ីនសម្ងួតនេះនឹងដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ ហើយអតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានូវការដាក់តាំងបង្ហាញម៉ាស៊ីនសម្ងួត LG Dryer ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិកដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់៕ រូបថត ហុង មិនា