ក្រុមហ៊ុន LG Electronics ប្រចាំកម្ពុជា និងក្រុមហ៊ុនជីហ្គៀគ្រុប (GGear Group ) បានបើកសម្ពោធសាខាថ្មីមួយទៀតរបស់ខ្លួនដែលជាសាខាទី ១១ គឺ LG BRANDSHOP កាលពីថ្ងៃព្រហស្បតិ៍នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ ផលិតផលនៅ LG BRANDSHOP សាខាទួលគោកថ្មីនេះគឺមានដាក់តាំងបង្ហាញ និងមានលក់នូវរាល់ឧបករណ៍អេឡិចត្រូនិករបស់ម៉ាក LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ ឧបករណ៍បំពងសំឡេង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀតដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ និងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG៕ រូបថត សហការី