The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - MARA Grand opening @ Maline

MARA Grand opening @ Maline

កាលពី​ថ្ងៃ​សុក្រ​ទី​២៧ ​ខែ​កុម្ភៈ កន្លង​ទៅ​នេះ​មាន​ការ​សម្ពោធ​ភោជនីយដ្ឋាន​និង​កន្លែង​សម្រាប់​អង្គុយ​លម្ហែ​កាយ​បែប​ប្រណីត​មួយ​នៅ​អាផាតមេន​Maline​ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​លើ​ផ្លូវ​២១៤​។​ ក្នុង​ថ្ងៃ​សម្ពោធ​នេះ​ដែរ មាន​ការ​ចូលរួម​ពី​ភ្ញៀវ​ពិសេសៗ​ជាច្រើន ដែល​ស្លៀកពាក់​ស្រស់​ស្អាត ស័ក្តិ​សម​ទៅ​នឹង​កន្លែង​ដែល​មាន​ស្តង់ដារ​ខ្ពស់​និង​ផាសុកភាព។ ភ្ញៀវ​ទាំង​អស់​រីករាយ​ក្រេប​ស្រា​ក្រហម ជាមួយ​នឹង​អាហារ​សម្រន់​ដែល​មាន​រសជាតិ​ឆ្ងាញ់។ ក្នុង​ថ្ងៃ​នោះ​ក៏​មាន​ឌីជេ​អន្តរជាតិ​ចាក់​ភ្លេង​កំដរ​ផង​ដែរ៕ រូបថត ហុង មិនា