The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - MBCC រៀបចំ​ពិធី​ជួបជុំ​បណ្តាញ​នៅ​សណ្ឋាគារ Sun and Moon

MBCC រៀបចំ​ពិធី​ជួបជុំ​បណ្តាញ​នៅ​សណ្ឋាគារ Sun and Moon

ក្រុមប្រឹក្សា​ធុរកិច្ច​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា (MBCC) កាលពី​ថ្ងៃទី​ ២៩ ខែមករា កន្លងទៅ​បាន​រៀបចំ​ព្រឹត្តិការណ៍​បណ្តាញ​មួយ​នៅឯ​សណ្ឋាគារ Sun & Moon Hotel Sky Bar ក្នុង​រាជធានី​ភ្នំពេញ​។ ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ឯកឧត្តម Eldeen Husaini Mohd Hashim មន្ត្រីការទូត​មកពី​ស្ថានទូត និង​សមាជិក​ប្រមាណ ២០ ​រូប​បាន​ចូលរួម​នៅក្នុង​ពិធី​ជួបជុំ​នោះ​។ លោក​ឯកអគ្គរាជទូត​បាន​មាន​ប្រសាសន៍​ថា ស្ថានទូត​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ប្រជាជន​ម៉ាឡេស៊ី​ និង​ប្រជាជន​កម្ពុជា​គ្រប់ពេលវេលា ហើយ​ជាពិសេស​នៅក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​រាតត្បាត​មួយ​នេះ ខណៈ​ការធ្វើ​ដំណើរ​ត្រូវបាន​រឹតត្បិត​៕ រូបថត សហការី