វិទ្យាស្ថានជាតិ សុវត្ថិភាព និងពន្លត់អគ្គិភ័យ ( NFAC) បើកវគ្គបណ្តុះបណ្តាលថ្មីមួយកាលពីថ្ងៃទី ១៩ ខែកុម្ភៈក្នុងរាជធានីភ្នំពេញ ដើម្បីបណ្តុះបណ្តាលចំណេះដឹង បង្ការ និងពន្លត់អគ្គិភ័យនៅកម្ពុជា។ សិក្ខាកាមប្រមាណ ៦០ នាក់មកពីវិស័យផ្សេងៗបានចូលរួមក្នុងសិក្ខាសាលានេះ ហើយពួកគេក៏បានទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាផងដែរ។ NFAC បានបង្រៀនអ្នកចូលរួមទាំងអស់អំពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យឲ្យបានត្រឹមត្រូវ បង្រៀនពីរបៀបជម្លៀសមនុស្សចេញពីអគារបង្រៀនពីរបៀបពិនិត្យឧបករណ៍ពន្លត់អគ្គិភ័យផ្សេងៗ ការថែទាំផ្លូវរត់គេច និងបង្រៀនពីចំណេះដឹងបង្ការ និងពន្លត់អគ្គិភ័យជាច្រើនទៀត៕ រូបថត នាង សុភាព