ហាងលក់ស្បែកជើងម៉ាក Pedro សាខាខេត្តសៀមរាបដែលមានទីតាំងនៅអគារលេខ A1-A2 ផ្លូវស៊ីវត្ថា បានរៀបចំកម្មវិធីជប់លៀងពិសេសដើម្បីថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួនដែលភាគច្រើនសុទ្ធសឹងតែជាអ្នកដែលនិយមម៉ូដទាន់សម័យ។ ភ្ញៀវកិត្តិយសប្រមាណជាង៣០០នាក់ទាំងភ្ញៀវជាតិ និងអន្តរជាតិ បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ ជាមួយការបម្រើម្ហូបអាហារ និងភេសជ្ជៈជាច្រើនមុខ។ ក្នុងឱកាសនោះដែរ ពួកគេទទួលបាននូវការបញ្ចុះតម្លៃជាពិសេសក្នុងការជាវ ស្បែកជើង កាបូប និងគ្រឿងអលង្ការ បុរស នារី សម្រាប់ឈុតរដូវកាលថ្មី Spring Summer 2015 ដ៏ស្រស់ស្អាត និងពេញនិយម៕ រូបថត សហការី