កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៨ សណ្ឋាគារលំដាប់ផ្កាយ ៥ Prince Time Hotel បានបើកសម្ពោធជាផ្លូវការនៅក្រុងព្រះសីហនុដែលជាចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សោភណភាពទីក្រុង បម្រើដល់ការងារវិស័យទេសចរណ៍កម្ពុជា។
លោក Li Min អគ្គនាយកក្រុមហ៊ុន Prince Real Estate Group បានបញ្ជាក់ថា ក្រុមហ៊ុន Prince Real Estate Group នឹងពង្រីកសណ្ឋាគារចំនួន ១៥ កន្លែងជាបន្តបន្ទាប់ទៀតក្នុងរាជធានី-ខេត្តទាំង ១៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះខេត្តព្រះសីហនុមានគម្រោងវិនិយោគធំៗចំនួន ២ កំពុងមានវត្តមាននៅក្នុងខេត្តនេះដោយគម្រោងទី ១ សម្ពោធជាផ្លូវការនៅថ្ងៃនេះ និងសណ្ឋាគារព្រីនស៍ ធានស៊ីវ៉ាន លំដាប់ផ្កាយប្រាំពីរទើបតែប្រកាសចាប់ផ្តើមសាងសង់នៅដើមខែសីហា ឆ្នាំ២០១៨ នេះ។
គួរបញ្ជាក់ថាសណ្ឋាគារព្រីនស៍ ថាម ហូថេល ជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប និងគ្រប់គ្រងប្រតិបត្តិការដោយក្រុមហ៊ុន ព្រីនស៍ ថាម ហូថេល មេនេចមេន ដោយគម្រោងនេះត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ២ ម៉ឺន ៩ ពាន់ម៉ែត្រការ៉េស្ថិតនៅទីតាំងផ្លូវឯករាជ្យ ក្រុងព្រះសីហនុ៕ រូបថត សហការី