realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកលូតលាស់លឿនបំផុតនៅលើពិភពលោកថ្ងៃនេះបានដាក់ប្រកាសជាផ្លូវការនូវតុក្កតាតំណាង"realmeow" ក្នុងនាមជា Chief Trendsetting Officer។“realmeow”ត្រូវបានបំផុសគំនិតដោយសត្វឆ្មា ការរចនាទាន់សម័យតំណាងឱ្យ realme មានភាពវ័យក្មេងហ៊ានឆ្ពោះទៅមុខ ៖ ឯករាជ្យវាយបំបែកនូវអ្វីថ្មីក្លាហាន និងភាពជឿជាក់។
realme យល់ថាតុក្កតាតំណាងដែលទាន់សម័យ គឺជាឧបករណ៍កណ្តាលមួយសម្រាប់អ្នកប្រើប្រាស់ ដើម្បីទាក់ទង និងស្វែងយល់ពីវប្បធម៌ដែលទាន់សម័យនាំយកស្មារតីនៃម៉ាក និងសិល្បៈនៃការលេងរួមបញ្ចូលគ្នាក្លាយទៅជាគន្លឹះស្មារតីរវាង realme និងអ្នកគាំទ្រវ័យក្មេង ។"realmeow" មិនត្រឹមតែរួមបញ្ចូលជាមួយនឹងវប្បធម៍ street&HIP HOP ថែមទាំងរួមបញ្ចូលជាមួយនឹងគំនូរសិល្បៈ និងចម្លាក់ផងដែរ ដែលមើលទៅមានរូបរាងគួរឱ្យចាប់អារម្មណ៍។“realmeow”មានតួរខ្លួនពណ៌លឿង និងមានវ៉ែនតាពណ៌ខ្មៅរំលេចចេញជាពណ៌យ៉ាងស្រស់ស្អាតនេះគឺរួមបញ្ចូលជាមួយនឹងភាពពេញនិយមនៃវប្បធម៍អាមេរិក។ វ៉ែនតាឡាស៊ែររបស់វាមានថាមពលគ្មានដែនកំណត់ ហើយថាមពលដ៏អស្ចារ្យនេះទទួលបានមកពីភពក្រៅ។
"realmeow" តុក្កតាតំណាងរបស់ realme ត្រូវបានបង្កើតរួមគ្នាដោយ realme និង លោក Mark A. Walsh ដែលជាអ្នកដឹកនាំគំនូរជីវចលដ៏ល្បីល្បាញលើពិភពលោក។
លោក Mark និងក្រុមអ្នករចនានៃ realme បានសម្រេចជ្រើសយកសត្វ “ឆ្មា” ដែលជាសត្វអាថ៌កំបាំងដែលមកពីភពក្រៅ និងជា “របត់ថ្មីពេញនិយមនៅភពក្រៅ” គឺ “realmeow”។ វាឆ្លាតមានភាពក្លាហានមកភពផែនដីក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៍ពេញនិយម និងពោរពេញដោយថាមពលគ្មានដែនកំណត់។
នាអនាគត realme នឹងដាក់បង្ហាញស្មាតហ្វូន “realmeowSpecial Edition និងផលិតផល AIoT បន្តបង្កើតនូវការរស់នៅឆ្លាតវៃ និងពេញនិយមដល់យុវវ័យ៕