realme ដែលជាអ្នកពេញនិយមផ្នែកបច្ចេកវិទ្យាកាលពីថ្ងៃទី ១៦ ខែតុលាបានដាក់ប្រកាសជាផ្លូវការនូវ realme 7i “ ស្មាតហ្វូនកាមេរ៉ា ៤ គ្រាប់ 64MP ដែលមានតម្លៃក្រោម ២៥០ ដុល្លារដំបូងគេនៅកម្ពុជា ”ហើយនេះក៏ជាលើកដំបូងដែល realme បានយកបច្ចេកវិទ្យាកាមេរ៉ា ៤ គ្រាប់ 64MP លំដាប់ Flagship មកបំពាក់លើជួរតម្លៃ ២៤៩ ដុល្លាររួមជាមួយនឹងថាមពលថ្មធំ 5000mAh អេក្រង់កម្រិត 90Hz ធ្វើឲ្យវាក្លាយជាស្មាតហ្វូនថតរូបដែលមានតម្លៃសមរម្យជាងគេដែលបាននាំមកនូវបទពិសោធន៍ក្នុងតម្លៃកាន់តែសមរម្យធ្វើការបញ្ជាទិញទុកមុនឥឡូវនេះនឹងមានការថែមជូននូវកាដូជាច្រើន។
សម្រាប់ផ្នែកគ្រឿងបំពាក់ realme 7i “64MP Power Master” ម៉ូឌែលនេះបានបំពាក់នូវកាមេរ៉ា Ultra Clear៤ គ្រាប់ថាមពលថ្មធំ 5000mAh រួមជាមួយនឹងដំណោះស្រាយសាកថ្មលឿន 18W និងមានកម្រិតអេក្រង់ 90Hz បំពាក់នូវបន្ទះឈីប Snapdragon 662 SoC មានអង្គផ្ទុក 8GB +128GB ដែលមាន ២ ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ Aurora Green និងពណ៌ Porla Blue។
ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់យុវវ័យ realme 7i បានបំពាក់នូវកាមេរ៉ា ៤ គ្រាប់ 64MPUltra Clearដែលអាចស្រូបពន្លឺបានច្បាស់និងផ្តល់ពណ៌បានត្រឹមត្រូវព្រមទាំងផ្តល់សាច់ហ្មត់បានល្អផងដែរដោយគ្រាន់តែធ្វើការដកទូរស័ព្ទមកចុចថតវានឹងមាន Software កែសម្រួលបានយ៉ាងល្អ។ មានកាមេរ៉ា 8MP Ultra Wide angle Len កាមេរ៉ាលេនប្លង់ទូលាយកាមេរ៉ា 2MP Ultra Macro Mode សម្រាប់ថតជិត និងកាមេរ៉ា 2MP សម្រាប់ថត Portrait Mode មិនត្រឹមតែធ្វើឲ្យអ្នកប្រើប្រាស់រីករាយនៅក្នុងពិភពម៉ាក្រូនោះទេថែមទាំងអាចចាប់យកនូវរូបភាពព្រាលផ្ទៃខាងក្រោយដែលមានភាពច្នៃប្រឌិតកត់ត្រានូវរាល់ការចងចាំល្អៗក្នុងការរស់នៅ។
realme 7i ថែមទាំងមានមុខងារ NightFilters ជាច្រើនដូចជា Cyberpunk, Flamingo, Modern Gold ធ្វើឲ្យការថតពេលយប់កាន់តែប្លែកជាមួយគ្នានេះដែរកាមេរ៉ាមុខ 16MP ក៏អាចថតបានកាន់តែដូចធម្មជាតិពិតៗ។
នៅពេលកំពុងថតវីដេអូ realme 7i ថែមទាំងអាចបើកនូវមុខងារទប់លំនឹង UIS Max ដែលអាចថតបានកាន់តែច្បាស់ល្អ។ សម្រាប់អ្នកដែលមិនចេះតែចូលចិត្ត និងចង់ធ្វើ Vlog គឺ realme 7i អាចថតវីដេអូដោយខ្នាត 21:9 មានរាងទ្រវែងដែលអាចថតបានវីដេអូដូចទៅនឹងភាពយន្តពិតៗអ្នកនឹងឃើញថាការរស់នៅកាន់តែមានភាពអស្ចារ្យជាងក្នុងភាពយន្តហើយម្នាក់ៗសុទ្ធតែអាចធ្វើជាអ្នកដឹកនាំនៃជីវិតបានគ្រប់ៗគ្នា។
ទោះជាធ្វើការថតនៅក្រៅរយៈពេលយូរថាមពលថ្មធំ 5000mAh របស់ realme 7i គឺល្មមអាចទ្រទ្រង់បានមួយថ្ងៃអ្វីដែលសំខាន់នោះគឺថាមពលថ្ម ៥% អាចនិយាយ WhatsApp បានរយៈពេល ៦៦ នាទីហើយការសាកលឿន 18W ក៏អាចជួយសាកថ្មបានក្នុងរយៈពេលលឿនផងដែរ។
សម្រាប់ផ្នែកបទពិសោធន៍មើលឃើញ realme 7i មានកម្រិតអេក្រង់ 90Hz មិនថាលេង Facebook មើលវីដេអូ ឬក៏លេងហ្គេមគឺសុទ្ធតែអាចធ្វើឲ្យអ្នកទទួលបានបទពិសោធន៍មើលយ៉ាងរលូន។ បន្ថែមជាមួយនឹងមុខងារកាមេរ៉ាលំដាប់ Flagship របស់ realme ឥឡូវនេះពួកយើងគ្រាន់តែប្រើស្មាតហ្វូន realme 7i ដែលមាន 64MP គឺអាចថតបានរូបភាពដែលច្បាស់ដូចក្នុងភាពយន្តអញ្ជឹងហើយនាអនាគត realme នឹងនាំយកមកនូវស្មាតហ្វូនដែលមានគុណភាពខ្ពស់និងតម្លៃកាន់តែសមរម្យនាំឲ្យអ្នកប្រើប្រាស់ដែលប្រើស្មាតហ្វូនដើម្បីកត់ត្រាបង្កើតចែករំលែក និងមើលរូបភាព ឬវីដេអូទទួលបានបទពិសោធន៍កាន់តែប្រសើរឡើងសម្រាប់អ្នកធ្វើការបញ្ជាទិញទុកមុននូវ realme7i តាមបណ្តាហាងផ្សេងៗឥឡូវនេះនឹងមានការថែមជូនពិសេសនូវកាបូបស្ពាយក្រោយហើយការដាក់លក់ផ្លូវការគឺនៅថ្ងៃទី ២៣ ខែតុលា៕