កាលពីពេលថ្មីៗនេះស្ថាប័ន Counterpoint បានបង្ហាញនូវ «របាយការណ៍នៃការលក់ស្មាតហ្វូនក្នុងទីផ្សារសកលសម្រាប់ត្រីមាសទី ៣ នៃឆ្នាំ ២០២០» ដោយ realme ប្រើរយៈពេល ២ ឆ្នាំបានក្លាយជា «ម៉ាកស្មាតហ្វូនដែលមានចំនួនលក់រហូតដល់ជិត ៥០ លានគ្រឿងជុំវិញពិភពលោក»។ ដូច្នេះដើម្បីជាការអរគុណទៅដល់អ្នកគាំទ្រ realme នឹងបន្តពង្រឹងគុណសម្បត្តិដែលមានថាមពលថ្មធំដោយនឹងនាំយកនូវ realme C15 ជាម៉ូឌែលដំបូងដែលមានថាមពលថ្ម 6000mAh និងការសាកលឿន 18W ជូនដល់អ្នកគាំទ្រនៅក្នុងខែនេះដោយស្មាតហ្វូននេះអាចនិយាយទូរស័ព្ទបានរហូតដល់ទៅ ៤៦ ម៉ោង និងមើល YouTube បានរយៈពេល ២៨ ម៉ោងហើយផលិតផលដែលមានថាមពលថ្មធំនៅលើទីផ្សារភាគច្រើនមានថាមពលថ្ម 5000mAh បើប្រៀបធៀបនឹង realmeC15 គឺមានថាមពលថ្ម 6000mAh ដែលអាចទុកបានរហូតដល់ជាងកន្លះខែ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ realme C15 ដែលនឹងមកទីផ្សារកម្ពុជាគឺមានលក្ខណៈខុសពីនៅទីផ្សារផ្សេងៗដោយមានបំពាក់នូវបន្ទះឈីប Snapdragon460 និងមានអង្គផ្ទុក 4GB+64GB កាមេរ៉ា AI ៤ គ្រាប់ និងមានការរចនាជារាងធរណីមាត្របែបប្រដេញពណ៌ក្លាយជាផលិតផលដែលពេញនិយមមួយទៀត និងជាជម្រើសស្មាតហ្វូនលំដាប់ថវិកាដ៏ល្អសម្រាប់យុវវ័យ។ realme C15 នឹងធ្វើការដាក់ប្រកាសតម្លៃនៅថ្ងៃទី ១០ ខែវិច្ចិកាខាងមុខហើយនឹងមានការដាក់លក់ដំបូងនៅថ្ងៃទី ១៣ ខែវិច្ឆិកា ដូច្នេះសូមទន្ទឹមរង់ចាំទាំងអស់គ្នា!
ថាមពលថ្មធំ 6000mAh ដែលជាដំណោះស្រាយដ៏ល្អមួយហើយ realme C15 ត្រូវបានកែប្រែឲ្យប្រសើរឡើងដោយបំពាក់បច្ចេកវិទ្យាសាកថ្មលឿនមកលើ C series ដែលខុសពីជំនាន់មុនគឺ បច្ចេកវិទ្យាសាកថ្មលឿន 18W។ នេះជាការហ៊ានឆ្ពោះមួយកម្រិតទៀតរបស់ស្មាតហ្វូនលំដាប់ថវិការបស់ realme នឹងនាំមកនូវបទពិសោធន៍កម្សាន្តកាន់តែអស្ចារ្យដល់យុវវ័យ។
ជាមួយគ្នានេះដែរ realme ក៏បាននាំយកមកជាមួយនូវនាឡិកាឆ្លាតវៃមួយទៀតគឺ realme Watch S ដែលអាចកាន់ថ្មបានរយៈពេល ១៥ ថ្ងៃ។ ការរចនានៃ realme Watch S មានរាងមូលកាន់តែទាន់សម័យពេញនិយមដោយវាមិនត្រឹមតែអាចវាស់អុកស៊ីសែនក្នុងឈាមប៉ុណ្ណោះទេ ថែមទាំងមានមុខងារការពារជម្រាបទឹក IP68 និងមានមុខងារតាមដានចង្វាក់បេះដូងក្នុងកំឡុងពេលហែលទឹកបានទៀតផង ដែលកាន់តែមានទំនុកចិត្តចំពោះការតាមដានសុខភាពហើយនៅថ្ងៃទី ១០ ខែវិច្ឆិកានេះនឹងប្រកាសជាមួយនិង realme C15 ផងដែរ ដូច្នេះសូមទន្ទឹមរង់ចាំទាំងអស់គ្នា!