The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - realme X50 Pro 5G បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ 12GB+256GB ​ដាក់​លក់​ក្នុង​តម្លៃ​ 899 ​ដុល្លារ

realme X50 Pro 5G បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ 12GB+256GB ​ដាក់​លក់​ក្នុង​តម្លៃ​ 899 ​ដុល្លារ

realme ​ក្នុង​នាម​ជា​ប្រេន​ស្មាតហ្វូន​ដែល​មាន​ការរីកចម្រើន​ឆាប់រហ័ស​បំផុត​ក្នុង​ពិភពលោក​ដោយ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ត្រឹមតែ​រយៈពេល​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​ក៏​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ៤ ​ក្នុង​ទីផ្សារ​។

ក្រៅពី​បាន​នាំ​ផលិតផល​ AIoT ​ចូល​មក​ក្នុង​ប្រទេស​ហើយ​ថ្ងៃនេះ​ក៏បាន​នាំយក​ផលិតផល​ Flagship ម៉ូឌែល 5G ​ដំបូង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ជា​ផ្លូវការ​ផងដែរ​គឺ​ realme X50 Pro 5G ​ដែល​ 12GB+256GB ​ដាក់​លក់​ក្នុង​តម្លៃ 899 ដុល្លារ​។ ​ដែល​នឹងមាន​ដាក់លក់​នៅ​ថ្ងៃទី​ ១០ ​ខែ​កក្កដា​នេះ​នៅ​ក្រុមហ៊ុន​​ Smart ​និង​បណ្តា​ហាង​ផ្សេងៗ​។

ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ទីផ្សារ​មួយ​នៅ​អាស៊ីអាគ្នេយ៍​ដែល​បាន​ដាក់​បញ្ចេញ​ដំបូង​នូវ​ម៉ូឌែល​ realme X50 Pro យើង​អាច​មើលឃើញ​ថា​ realme ​មាន​ការប្តេជ្ញា​យ៉ាង​ម៉ោះមុត​ក្នុង​ការវាយលុក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។

realme X50 Pro 5G បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​ការសាក​ថ្ម​លឿន​ 65W SuperDart ​ដែល​ជា​ម៉ូឌែល​មួយ​ដែល​សាក​ថ្ម​ឆាប់រហ័ស​បំផុត​ក្នុង​ទីផ្សារ​បច្ចុប្បន្ន : ដោយ​គ្រាន់​តែ​សាក​ថ្ម​ត្រឹមតែ​ ៣ ​នាទី​តែប៉ុណ្ណោះ​គឺ​អាច​បំពេញ​នូវ​តម្រូវការ​មើល​ភាពយន្ត​បាន​ ១០០ ​នាទី​ ឬ​បទពិសោធន៍​លេង​ហ្គេម​បាន​ ១ ​ម៉ោង​ ២០ ​នាទី​។

ជាមួយ​គ្នា​នេះ​ដែរ​ realme X50 Pro​គាំទ្រ​នូវ​ការលេង​បណ្តើរ​សាកថ្ម​បណ្តើរ​ដោយ​ការ​សាក​ពេញ​នូវ​ថ្ម​ 4200mAh ​ត្រូវការ​ពេល​ត្រឹមតែ​រយៈពេល​ ៣៥ ​នាទី​តែប៉ុណ្ណោះ​។ ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​របស់​ realme X50 Pro ​ជួយ​អោយ​អ្នក​ឡើង​ឈាម​វិញ​យ៉ាង​ឆាប់រហ័ស​ក្នុង​ខណៈពេល​រវល់​ខ្លាំង​។

លើស​ពី​នេះ​ realme X50 Pro 5G ​ម៉ូឌែល​នេះ​មាន​បំពាក់​មក​ជាមួយ​នូវ​បន្ទះ​ឈីប​ Snapdragon865 ​ទម្រង់​ Dual 5G ​ដែល​មាន​តេស្ត​ពិន្ទុ​ខ្ពស់​ជាងគេ​នៅលើ​ទីផ្សារ​បច្ចុប្បន្ន​ដែល​តេស្ត​ពិន្ទុ​នៅលើ​ Antutu ​មាន​ដល់​ទៅ​ជាង​ ៦ ​ម៉ឺន​ពិន្ទុ​។ ​បន្ទះឈីប​ Snapdragon 865 ​មាន​ភ្ជាប់​មក​ជាមួយ​នឹង​បច្ចេកវិទ្យា​ AI ​លឿន​ជាង​មុន​ ២ ​ដង​វា​អាច​មាន​សមត្ថភាព​គណនា​រូបភាព 200 លាន​ភិកសែល​ក្នុង​មួយ​វិនាទី​គាំទ្រ​ការថត​វីដេអូ 8K 30fps ធ្វើអោយ​អ្នកទទួល​បាន​បទពិសោធន៍​ដែល​មាន​ភាពរលូន​ស្រប​ពេល​នោះ​ក៏​ទទួល​បាន​នូវ​បទពិសោធន៍​ដែល​មាន​រូបភាព​កាន់តែ​ច្បាស់​ផងដែរ​។

សម្រាប់​ផ្នែក​កាមេរ៉ា​មុខ​ realme X50 Pro បាន​ប្រើប្រាស់​ការរចនា​ដោយ​មាន​លេន​ភ្លោះ​ទម្លុះ​អេក្រង់​ ២ ​គ្រាប់​រួមជាមួយ​នឹង​ Sony IMX 616 Sensor និង​លេន​ទូលាយ 105° Ultra Wide-angle ។ ​កាមេរ៉ា​ 32MP+8MP ​បំពាក់​នូវ​មុខងារ​សែលហ្វី​ជាច្រើន​សម្រាប់​បំពេញ​នូវ​តម្រូវការ​សែលហ្វី​របស់​អតិថិជន​ដែល​មាន​ការជួបជុំ​ពេលយប់​ និង​ទីកន្លែង​ផ្សេងៗ​។

កាមេរ៉ា​ក្រោយ​នៃ​ realme X50 Pro 5G ​មាន​ទំហំ​ 64MP AI Quad Camera ​ពង្រីក​បាន 20x Hybrid Zoom លេន​ទូលាយ 119 រួម​ជាមួយ​នឹង​លេន​ Portrait ។

ថ្វីត្បិត​តែ​បច្ចុប្បន្ននេះ​ 5G ​មិន​ទាន់​មាន​ដាក់​អោយ​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ ប៉ុន្តែ​សម្រាប់​ realme X50 Pro នេះ​វិញ ក្រៅពី​មាន​បច្ចេកវិទ្យា​ប្រព័ន្ធ​ 5G ហើយ​នោះ​គ្រឿង​បំពាក់​ផ្សេងៗ​របស់​វា​ក៏មាន​លក្ខណៈពិសេស​គួរអោយ​ចាប់អារម្មណ៍​ផងដែរ​មិន​ថា​បច្ចេកវិទ្យា​សាក​លឿន​ 65W SuperDart បន្ទះ​ឈីប​ Snapdragon 865 ដែល​មាន​តេស្ត​ពិន្ទុ​ខ្ពស់​ជាងគេ​នៅក្នុង​ទីផ្សារ​ ឬ​ក៏​ល្បឿន​អេក្រង់​ខ្ពស់​ 90Hz ​ជាមួយ​នឹង​អេក្រង់​ Samsung Super AMOLED សុទ្ធតែ​ជា​គ្រឿង​បំពាក់​កម្រិត​កំពូល​នៅក្នុង​ទីផ្សារ​។

បច្ចុប្បន្ននេះ​អង្គ​ផ្ទុក​ម៉ូឌែល​ realme X50 Pro មួយ​នេះ​ក៏មាន​កម្រិត​ខ្ពស់​ដែរ​ 12GB RAM + 256GB ROM ដាក់លក់​ក្នុងតម្លៃ​ 899 ​ដុល្លារ​។ realme X50 Pro 5G មាន​ពីរ​ជម្រើស​ជាមួយ​ព័ណ៌ Rust Red និង Moss Green ដែល​ជា​ប្រភេទ​ព័ណ៌​ Morandi ​ដែល​ពេញនិយម​ក្នុង​ឆ្នាំ​ 2020 ​នេះ​៕