The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - realme7 series ដែលមាន​​បច្ចេកវិទ្យា​សាក​លឿន 65W SuperDart នឹង​មាន​ការដាក់​លក់​ដំបូង​នៅ​ថ្ងៃទី​ ៩ ​ខែ​តុលា​នេះ




realme7 series ដែលមាន​​បច្ចេកវិទ្យា​សាក​លឿន 65W SuperDart នឹង​មាន​ការដាក់​លក់​ដំបូង​នៅ​ថ្ងៃទី​ ៩ ​ខែ​តុលា​នេះ

realme7 series ដែលមាន​បំពាក់​កាមេរ៉ា 4 ​គ្រាប់ 64MP និង​បច្ចេកវិទ្យា​សាក​លឿន 65W SuperDart នឹង​មាន​ការដាក់​លក់​ដំបូង​នៅ​ថ្ងៃទី​ ៩ ​ខែ​តុលា​នេះ​ធ្វើ​ការបញ្ជាទិញ​ទុក​មុន​ឥឡូវនេះ​នឹង​មាន​ការថែម​ជូន​កាដូរ​ជាច្រើន

65W SuperDart បាន​មក​ដល់​ហើយ​នឹង​មាន​ធ្វើការ​ដាក់លក់​ដំបូង​នៅ​ថ្ងៃទី​ 9 ​ខែ​តុលា​នេះ

realme 7 series ដែល​មាន​បច្ចេកវិទ្យា​ពេញនិយម 65W SuperDart ​នឹង​មាន​ការដាក់​លក់​លើកដំបូង​នៅ​ថ្ងៃទី​ 9 ​ខែ​តុលា​នេះហើយ។

នៅ​ថ្ងៃទី​ 9 ​ខែ​តុលា​ realme ដែល​ជា​អ្នក​ពេញនិយម​ផ្នែក​បច្ចេកវិទ្យា​នឹង​ដាក់​ប្រកាស​ផ្លូវការ​នូវ​ realme 7 pro និង realme 7 ​ដែល​មាន​កាមេរ៉ា Sony 64MPUltra Clear 4 គ្រាប់​ដែល​ធ្វើអោយ​អ្នកប្រើប្រាស់​ចំណាយ​ថវិកា​តិច​តែ​ទទួល​បាន​នូវ​បទពិសោធន៍​ដែល​នាំមក​ដោយ​បច្ចេកវិទ្យា​សាក​លឿន​ 65W SuperDarts រួម​ជាមួយ​នឹង​អេក្រង់​ Super AMOLED ។ ឥឡូវនេះ​រាល់​អតិថិជន​ដែល​បាន​ធ្វើការ​បញ្ជាទិញ​ទុក​មុន​នូវ​ realme 7 series នៅតាម​បណ្តា​ហាង​នាៗ​នឹង​មាន​ការថែម​ជូន​កាដូ​ពិសេស​ដូចជា​ដប​ទឹក កាស​ក្តោប កាបូប​កីឡា​ និង​លេខ​ស៊ីមស្មាត​ធំ​ហ្មង (12 សប្តាហ៍​) ។

អ្វីដែល​គួរអោយ​ទន្ទឹម​រង់ចាំ​នោះ​គឹ realme 7 pro បាន​នាំមក​នូវ​បច្ចេកវិទ្យា​ពេញនិយម​សាក​លឿន​ 65W SuperDart ​ដែល​តែងតែ​មាន​បំពាក់​តែ​នៅលើ​ផលិតផល​ Flagship ដល់​អ្នកប្រើប្រាស់​ដែល​អាច​សាក​បាន​ 13% ក្នុង​រយៈពេល​ 3 ​នាទី និង​ 100% ​ក្នុង​រយៈពេល​ 34 ​នាទី​ធ្វើ​អោយ​អ្នកប្រើប្រាស់​មិនចាំបាច់​រង់ចាំ​ក្នុង​ការសាក​ថ្ម ។ អាច​និយាយ​បាន​ថា ស្មាតហ្វូន​ដែល​មាន​តម្លៃ​ទាប​ជាង realme 7 Pro ​គឺ​មិនមាន​ការសាក​លឿន​ដូច realme 7 Pro នោះទេ ហើយ​ស្មាតហ្វូន​ដែលមាន​ការសាក​ថ្ម​លឿន​ដូច​ realme 7 Pro ​គឺ​មិនមាន​តម្លៃ​ទាប​ដូច​ realme 7 pro នោះដែរ​។

realme 7 Pro ដែលមាន​បំពាក់​កាមេរ៉ា​ Sony 64MP Ultra Clear 4 គ្រាប់​មិន​ត្រឹមតែ​អាច​ថត​បាន​ដូច​អ្នកជំនាញ​ថែមទាំង​មាន​មុខងារ​ Filters ជាច្រើន​ទៀត​ធ្វើអោយ​ការថតរូប​កាន់តែ​អស្ចារ្យ​។ ​យើង​អាច​ផ្តិត​យក​ទេសភាព​ពេលយប់​ជាមួយ​មុខងារ​ Pro Nightscape ​និង មុខងារ Starry Mode បន្ថែម​ពីនេះ realme 7 Series មាន​មុខងារ night filters ចំនួន ៣ ដូចជា Cyber Punk, Flamingo, Modern Gold ​មុខងារ​ AI Color Portait នឹង​សម្គាល់​មនុស្ស​ ឬ​វត្ថុ ឲ្យ​រក្សា​ពណ៌​នៅ​ដដែល ហើយ​ធ្វើឲ្យ​ផ្ទៃ​ខាងក្រោយ​ក្លាយ​ជា​ពណ៌​ស​ខ្មៅ ទោះជា​អ្នក​មិនចេះ​ថតរូប​ក៏​អាច​ថត​ចេញ​បាន​ដូច​អ្នកជំនាញ​ផងដែរ​។

បន្ថែម​ជាមួយ​នឹង​អេក្រង់ Super AMOLED និង​បាស​សម្លេង ២ ​គ្រាប់ Dolby Atmos realme​គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​យុវវ័យ​ដែល​ចូលចិត្ត​ថតរូប និង​ការសាក​ថ្ម​លឿន​។

សម្រាប់ Gamer វិញ​ realme 7 គឺជា​ជម្រើស​ល្អ​បំផុត ។ ដោយ​វា​មាន​បំពាក់​នូវ​កាមេរ៉ា Sony 64MP Ultra Clear 4 គ្រាប់ បន្ទះ​ឈីប​ Helio G95 របស់ Media Tek ​ដែល​ប្រកាស​ដំបូង​គេ​ក្នុង​ពិភពលោក​បាន​នាំនូវ​បទពិសោធន៍​លឿន​បំផុត​ដល់​អ្នកប្រើប្រាស់​ថែម​ទាំង​មាន​អេក្រង់​កម្រិត​ 90Hz មិន​ថា​លេង​ Facebook មើល​វីដេអូ ឬ​ក៏​លេង​ហ្គេម គឺ​តែងតែ​ធ្វើអោយ​អ្នកប្រើប្រាស់​ទទួល​បាន​នូវ​បទពិសោធន៍​មើល​យ៉ាង​រលូន ។

បន្ថែម​ជាមួយ​នឹង​ថាមពល​ថ្ម​ 5000mAh និង​បច្ចេកវិទ្យា​សាកថ្ម​ 30W Dart ​ធ្វើ​អោយ​អ្នក​ប្រកួត​ហ្គេម​មិនមាន​ការបារម្មណ៍​ឡើយ ។ ​ជាមួយ​គ្នា​នេះ​ដែរ​ realme 7 គឺជា​ស្មាតហ្វូន​ដែល​ត្រូវបាន​ MLBB ណែនាំ​សម្រាប់​ការប្រកួត City Tournament ជួយ​អោយ​លោកអ្នក​ងាយស្រួល​ក្នុង​ការទទួល​បាន​ជ័យជំនះ​។

realme ក្នុងនាម​ជា​ម៉ាក​ពេញនិយម​ផ្នែក​បច្ចេកវិទ្យា​ដែល​តែងតែ​ឆ្ពោះ​ទៅមុខ realme 7 series បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ជាច្រើន​ដែល​តែងតែ​មាន​បំពាក់​តែ​នៅលើ​ផលិតផល​ Flagship និង​ជា​ស្មាតហ្វូន​ដែលជា​ជម្រើស​ល្អ​បំផុត​ក្នុង​ជួរ​តម្លៃ​ដូចគ្នា​សូមកុំ​អោយ​រំលង​អោយ​សោះ​។