The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - SECC ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​រួយហ្វេង​ ដើម្បី​អភិវឌ្ឍ​ទីផ្សារ​ខុម៉ូឌីធី​នៅ​កម្ពុជា




SECC ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​រួយហ្វេង​ ដើម្បី​អភិវឌ្ឍ​ទីផ្សារ​ខុម៉ូឌីធី​នៅ​កម្ពុជា

គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) និង​ក្រុមហ៊ុន​រួយហ្វេងធានហ្វូ អ៊ិនវេសម៉ិន ឯ.ក ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​របស់​ចិន​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ «​ស្តីពី​ការពិគ្រោះ​យោបល់ និង​ការគាំទ្រ​ផ្នែក​បច្ចេកទេស​សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​ខុម៉ូឌីធី និង​ទីផ្សារ​អនាគត​នៅ​កម្ពុជា​»​។ ទីផ្សារ​នេះ​ក៏​នឹង​បង្កើត platform មួយ​សម្រាប់​លើកកម្ពស់​ការជួញដូរ​ផលិតផល​កសិកម្ម​នៅពេល​អនាគត​ផងដែរ​។ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក SECC និង​លោក Chen Xin អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​រួយហ្វេងធានហ្វូ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ដើម្បី​រួមគ្នា​សិក្សា​ពី​លទ្ធភាព​លើ​ការធ្វើ​ពាណិជ្ជកម្ម​ខុម៉ូឌីធី​នា​ពេល​អនាគត​៕ រូបថត ហ៊ាន រង្សី