ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបហៅកាត់ថា STC (Siem Reap Tourism Club) កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ បាន រៀបចំរាត្រីជួបជុំប្រតិបត្តិករទេសចរណ៍លើកទី ៣៧ នៅសណ្ឋាគារ Solitaire Damnak Villa ស្ថិតនៅក្រុងសៀមរាប ដើម្បីចែករំលែកបទពិសោធព័ត៌មានទាក់ទងវិស័យទេសចរណ៍ កន្លែងកម្សាន្ត និងរកយុទ្ធសាស្ត្រដើម្បីទាក់ទាញទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជា។
កម្មវិធីនេះក៏ដើម្បីបង្កើតបណ្តាញទំនាក់ទំនងរវាងប្រតិបត្តិករទេសចរណ៍ជាមួយអ្នកគ្រប់គ្រងសណ្ឋាគារ និងអ្នករៀបចំទីផ្សារដែលមកពីរាជធានី-ខេត្តនានា៕ រូបថត ផា លីណា