The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Urban Village ប្រកាស​ការត្រៀម​បើក​លក់​អគារ Sky Prime Building H

Urban Village ប្រកាស​ការត្រៀម​បើក​លក់​អគារ Sky Prime Building H

ក្រុមហ៊ុន Urban Hub Cambodia ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏ល្បីឈ្មោះ​បាន​ប្រកាស​ការត្រៀម​បើក​លក់ អគារ Sky Prime Building H នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​បានធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍ ទី​ ១៨ ខែកក្កដា នៅ​មជ្ឈមណ្ឌល Factory Phnom Penh​។ អគារ Sky Prime H គឺជា​អគារ​ទី​ ៤ ​នៃ​គម្រោង Urban Village ដំណាក់កាល​ទី​ ២ ដែល​វា​នឹង​ក្លាយ​ជា​អគារ​លំនៅឋាន​ស្តង់ដា​អន្តរជាតិ​លំដាប់​ខ្ពស់បំផុត​នៅតាម​បណ្តោយ​មហាវិថី​សម្តេច​ហ៊ុនសែន​។ ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​ជិត ២០០ ​នាក់​ដែល​ចាប់អារម្មណ៍​ទៅលើ​គម្រោង​ខុនដូ Urban Village ដំណាក់កាល​ទី​ ២ ហើយ​​ពួកគេ​ក៏បាន​ទស្សនា​ផ្ទះ​គំរូ​របស់​គម្រោង Urban Village ដែល​មាន​ទីតាំង​ស្ថិតនៅ​ខាងក្នុង​មជ្ឈមណ្ឌល Factory Phnom Penh ផ្ទាល់​ផងដែរ​៕ រូបថត សហការី