កាលពីថ្ងៃសៅរ៍ទី៣០ ខែតុលា កន្លងទៅនេះ មានការតាំងពិព័រណ៍អន្តរជាតិមួយនៅអគារកោះពេជ្រ ដែលជាឱកាសល្អរបស់ក្រុមក្រុមហ៊ុនរថយន្តម៉ាកល្បីជាច្រើននៅក្នុងប្រទេសកម្ពុជាបាននាំយករថយន្តម៉ាកប្រណីតៗជាច្រើនប្រភេទមកដាក់បង្ហាញ។ នៅថ្ងៃនោះផងដែរ ក្រុមហ៊ុនរថយន្ត BMW បានប្រារព្ធពិធីជប់លៀងខួបមួយឆ្នាំរបស់ក្រុមហ៊ុនដែលនៅក្នុងកម្មវិធីមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិជាច្រើនកុះករ ជាពិសេសនោះមានការចូលរួមពីសំណាក់ភ្ញៀវ VIP ដែលពួកគាត់បានអញ្ជើញមកពីបណ្តាក្រុមហ៊ុនជាច្រើន។ បន្ទាប់ពីការសំណេះសំណាលភ្ញៀវដែលបានចូលរួមក៏បានទស្សនាការដើរបង្ហាញម៉ូដរថយន្តពីក្រុមតារាបង្ហាញម៉ូដយ៉ាងស្រស់ស្អាតផងដែរ៕ រូបថត ហុង មិនា