កាលពីសប្តាហ៍មុនក្រុមហ៊ុន យ៉ាម៉ាហា បាន រៀបចំដំណើរកម្សាន្តជាក្រុមនេះជាលើកទី២ ឆ្ពោះទៅកាន់រមណីយដ្ឋានកែប ដែលមានអ្នកចូលរួម៣០០នាក់។ ក្រុមហ៊ុនបានរៀបចំឲ្យភ្ញៀវទាំងអស់ស្នាក់នៅដោយបោះតង់ នៅតាមឆ្នេរសមុទ្រ ដោយមានការលេងល្បែងកម្សាន្តជាច្រើន ដើម្បីឲ្យភ្ញៀវទាំងអស់បង្កើនទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ។ ក្រុមម៉ូតូ FZ ក៏បានធ្វើដំណើរទៅកាន់សាលាបឋមសិក្សាសម្តេចតេជោ នៅទីរូមខេត្តកំពត ដើម្បីនាំយកនូវសម្ភារសិក្សា ចែកជូនដល់កុមារក្រីក្រ និងក៏ជួយជួសជុលនូវសម្ភារក្មេងលេង និងលាបថ្នាំរបងសាលាថ្មី។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្តល់ជូនអតិថិជននូវភាពរីករាយ និងក៏ដូចជាការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់ក្រុមហ៊ុនយ៉ាម៉ាហា៕ រូបថត សហការី