ក្រុមហ៊ុន យ៉ាម៉ាហាម៉ូតូខេមបូឌា ដែលជាក្រុមហ៊ុននាំមុខមួយផ្នែកនាំចូល នូវម៉ូតូ ធុនតូច និង ធំ ក្នុងប្រទេសកម្ពុជាបានផ្តល់ជូននូវវគ្គបណ្តុះបណ្តាលពិសេសជាលក្ខណៈវិទ្យាសាស្ត្រ ដែលទាក់ទងនឹងការពង្រឹងស្មារតីរបស់អ្នកប្រើប្រាស់ ក្នុងការកាត់បន្ថយ និងបញ្ចៀសពីគ្រោះថ្នាក់ផ្សេងៗ ជូនដល់ សិស្សានុសិស្ស ក្នុងវិទ្យាល័យចំនួន ១៣ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះមានឈ្មោះថា YAMAHA RIDING ACADEMYដែលធ្លាប់បានរៀបចំធ្វើ ក្នុងបណ្តាប្រទេស អាស៊ី ដូចជា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ឥណ្ឌាក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតនៅអឺរ៉ុប ដែលជាដៃគូសហប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុនយ៉ាម៉ាហា ហើយក៏មានការចូលរួមណែនាំ និងធ្វើបទបង្ហាញ ពីអ្នកជំនាញ ប្រើប្រាស់ម៉ូតូ របស់ក្រុមហ៊ុនយ៉ាម៉ាហា មកពីប្រទេសជប៉ុនផងដែរ។ វគ្គបណ្តុះបណ្តាលនេះ កំពុងប្រព្រឹត្តទៅ តាមបណ្តាវិទ្យាល័យចំនួន ១៣ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ មិថុនា រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥៕ រូបថត សហការី