ក្រុមហ៊ុន YouAdMe បានរៀបចំពិធីជួបជុំ និងសម្ពោធកម្មវិធីផ្សព្វផ្សាយតាមទូរស័ព្ទដៃ YouAdMe លើកដំបូងរបស់ប្រទេសកម្ពុជា ដើម្បីបង្ហាញជាសាធារណៈ និងស្វាគមន៍រាល់ដៃគូ ឬម៉ាកយីហោទាំងអស់។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅផ្សារទំនើបអ៊ីអនម៉ល សែន សុខ កាលពីថ្ងៃទី ២៧ ខែកក្កដា។ នៅក្នុងព្រឹត្តិការណ៍នោះក្រុមហ៊ុន YouAdMe ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូផ្តាច់មុខជាមួយធនាគារឯកទេសវីង (ខេមបូឌា) ផងដែរ៕ រូបថតសហការី