មនុស្ស​ជា​ច្រើន​តែងតែមាន​ចម្ងល់​នឹក​គិត​ក្នុង​ចិត្ដ​ស្អិត​ទ្រូង​នូវ​សំណួរ​ថា តើ​តួ​កុន​សិច​បុរស​មាន​សមត្ថភាព​ប្រតិបត្ដិការ​លើ​គ្រែ​បាន​យូរ​រហូត​ដល់​ចប់​ ដែល​មាន​រយៈ​ពេល​មួយ​១​​ពេញ​បាន​យ៉ាង​ដូច​ម្ដេច?

បើ​ជា​ការពិត​មែនសាច់​រឿង​ដែល​មាន​ការ​រួម​ភេទ​មួយ​ម៉ោង​ វា​ត្រូវការ​ពេល​ថត​ជា​ច្រើន​ម៉ោង​ឯណោះ​។

ដូច្នេះលើ​លោក​នេះ តើ​ពួកគេ​មាន​អានុភាព​រក្សា​ភាព​រឹង​មាំ​រាប់​ម៉ោង​បាន​យ៉ាង​ដូច​ម្ដេច? ខាង​ក្រោម​នេះជាមូលហេតុ​៖

១. ការ​រក្សាមានភាពរឹង​ពិត​ជា​លំបាក ​ដែល​តួប្រុសត្រូវ​តែ​​ជួប​ប្រទះ

តួ​ប្រុស​កាណាដា ភេតធ័រ ណត បាន​ប្រាប់​វេបសាយ​សុខភាព​បុរស​ ដែល​ចង់​សិក្សា​ពី​ប្រធានបទ​ដ៏គួរ​ឱ្យ​ងឿង​ឆ្ងល់​នេះ​ថា​៖ «​អ្នក​គ្រប់​គ្នា​គិត​ថា ឱ្យ​វា​រឹង​បាន​យូរងាយ​ដូច​បក​ចេក​ តែ​តាម​ពិត​វា​មិន​ងាយ​ឡើយ​»។

ជាក់ស្ដែងតួ​ប្រុស​រមែង​ជួប​ប្រទះ​បញ្ហា​ការ​ឡើង​រឹង​នៃ​លិង្គ។ លោក គ្រីស្ដូភើ ហ្សៃស្កេក អតីត​តួ​ប្រុស​ បាន​ប្រាប់​វេបសាយ​ថា​៖ «​វា​ខ្វះ​ភាព​ស្និទ្ធិស្នាល​ ឬ​ភាព​ស៊ីសង្វាក់​គ្នា​ជាមួយ​តួស្រី​ រួមទាំងសម្ពាធ​ពី​វត្ដមាន​ក្រុមការងារ​ថតដែល​បង្ក​ការ​លំបាក​​ឱ្យ​លិង្គ​ងើប​រឹង និង​រក្សា​លំនឹង​ឱ្យ​បាន​យូរ។

ដូច្នេះតួ​ប្រុសភាគ​ច្រើន​តែងតែ​ជួប​បទពិសោធ​ឈុត​ «ខុស» អំឡុង​អាជីព​របស់​ខ្លួន។ ឈុត​ខុស​ច្រើន​ពេក​នឹង​ធ្វើ​ឱ្យ​ខូច​កិត្ដិនាម​របស់​តួ​ប្រុស​»។

២. ឱសថ​សង្គ្រោះ​ភាព​រឹង​មាំ

តួ​កុន​សិច​បុរស​ភាគ​ច្រើន​តែងតែប្រើ​ឱសថ​ជំនួយដូចជា Viagra និង​ Cialis ហើយ​ថែមទាំង​ប្រើ​ថ្នាំ​ចាក់​ទៀត។

ដូច្នេះពួកគេ​អាច​រក្សា​ភាព​រឹង​មាំ​អំឡុង​ពេល​ថត។ តួសម្ដែង​ជា​ច្រើន​ក៏បាន​ប្រើ​វិធី​បូម​ពង្រីង​លិង្គ​ បង្កើន​រូប​រាង​ទៀត។

ឱសថ​ធ្វើ​ឱ្យ​ឡើង​រោល​ក្រហមតែ​ជា​រឿយៗ តួ​ប្រុស​ទាំង​នោះ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការប្រើ​ប្រាស់​ឱសថ​ជំនួយ​មុន​​ពេល​ថត។

៣. ផល​ប៉ះពាល់​នៃ​ឱសថ​

Viagra និង​ Cialis អាច​មិន​បង្ក​បញ្ហា​នោះទេបើ​ពួកគេ​ទទួលទាន​សម​ស្រប​ និង​ក្រោម​ស្ថានភាព​វេជ្ជសាស្ដ្រ​ជាក់​លាក់​ណាមួយ។ យ៉ាងណាមិញការ​ប្រើ​ប្រាស់​ញឹក​ញយ និង​យូរ​អង្វែង​អាច​បង្ក​ជា​បញ្ហា​តាម​រូបភាព​ជា​ច្រើន។

វាអាច​ធ្វើ​ឱ្យ​ឈឺ​ដើម​ទ្រូងក្អួត​ចង្អោរ​ញឹក​ញាប់ សុខភាព​កាន់តែទ្រុឌទ្រោម ជីពចរ​ដើរ​មិន​ប្រក្រតី បញ្ហា​ភ្នែកស្រវាំង និង​ងងឹត​ភ្នែក​ភ្លាមៗ​ បញ្ហា​ស្ដាប់ ឬ​ថ្លង់​ភ្លាមៗ។

៤. គ្រោះ​ថ្នាក់​នៃ​ឱសថ

លោក គ្រីស្ដូភើ ហ្សៃស្កេក បាន​ប្រាប់​ថា លោក​បាន​ជួប​បទពិសោធ​ដ៏​អាក្រក់​ជាមួយ​ឱសថ​ប៉ូវ​ផ្លូវភេទ Cialis។

លោក​តែងតែ​ទទួល​ទាន​ឱសថ​នេះ​រយៈ​ពេល ៨​ឆ្នាំ​ និង​ចុង​ក្រោយ​ត្រូវ​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់​ ៣​ដង​ចំពោះ​បញ្ហា​រោគ​លិង្គ បញ្ហា​លិង្គ​ឡើង​រឹង​រាប់​ម៉ោង​ទោះ​ក្រោយ​ចប់​ប្រតិបត្ដិការ​យ៉ាងណា​ក៏ដោយ។

ជាក់ស្ដែងតួ​ប្រុស​រូប​នេះបាន​និយាយថា បើ​លោក​បាន​បន្ដ​ប្រើ​ប្រាស់ឱសថ​នេះលោក​អាច​ជួប​ហានិភ័យ​ដោយ​លិង្គ​លែង​ងើប​រឹង​ដោយ​ធម្មជាតិ។

៥. គិតពី​លំហាត់​ប្រាណ និង​របៀប​អាហារ

លោក អារ៉ុន ថមសុន តួសិច​​រហស្សនាម​ ដៃតូ បាន​និយាយ​ថា វា​ទាក់ទង​នឹង​កាយសម្បទា។ លោក​ចាប់​យក​របប​អាហារ Paleo Diet និង​ហាត់​ប្រាណ​រៀង​រាល់​ថ្ងៃ។

លោក​ចាប់​យក​ទម្លាប់​នេះ និង​ទទួលទានដំណេក​ទៀង​ទាត់​ពេលវេលា បើ​លោក​ត្រូវ​សម្ដែង​នៅ​ថ្ងៃ​បន្ទាប់។ លោក​ជឿថា បុរស​ទាំង​អស់​គួរតែ​ផ្ដោត​លើ​របប​អាហារ និង​ហាត់​ប្រាណជាប្រចាំ។

៦. អ្វីទៅជា Paleo Diet?

របប​អាហារ Paleo Diet គឺជា​របប​អាហារ​ពេញ​និយម​មួយ​គ្រា​ ឬអាហារ​ធម្មជាតិ​ ដែល​ជា​ការ​ទទួន​ទាន​អាហារ​ច្រើន​ បន្សល់​ទម្លាប់​តាំងពី​សម័យ​មនុស្ស​បុរេ​ប្រវត្ដិ​ ជា​អាហារ​ដែល​ផ្ដល់​ឱ្យ​ដោយ​ការ​ប្រមាញ់​ ឬទទួលទាន​ជុំ​គ្នា។

អាហារ​ទាំង​នោះរួម​មាន​បន្លែបៃតង បន្លែ​តាម​តំបន់ ធញ្ញជាតិ​ត្រីសាច់ និង​មើម។ ជា​ទូទៅវា​មែន​ជា​អាហារ​បែប​កែច្នៃ ​និង​ទាន់​សម័យ​ដូច​ឥឡូវ​ឡើយ។

៧. ជាកន្លែង​ត្រូវ​ផ្ដោត​ទៅ​លើ​

លោក ថមសុន បាន​ប្រាប់ថា​៖ «​គ្មាន​អ្វី​ត្រូវគិត​ពី​អ្វី​ផ្សេង​ឡើយ តែជា​ការ​ផ្ចង់​អារម្មណ៍​តែ​ទៅ​លើអ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​ចំពោះ​មុខ។ ខ្ញុំ​បង្កើត​អារម្មណ៍​សិច និង​ភាព​ស្និទ្ធិស្នាល​ជាមួយ​ដៃគូ​កំពុង​ថត។ វាមាន​ប្រសិទ្ធភាព ៩៥​ភាគរយ​»។

៨. ការ​សម្រេច​កាម​ខ្លួន​ឯង​អាច​ជួយ​បាន

លោក ថមសុន បាន​បន្ដថា បុរស​ចាប់ផ្ដើម​សម្រេច​កាម​ខ្លួន​ឯង​តាំងពី​វ័យ​នៅ​ជំទង់​ ហើយ​ពួកគេ​ងាយ​ស្រួល​គ្រប់​គ្រង​ស្ថានការណ៍ ពេល​ពួកគេ​សម្រេច​កាម​ ពេល​ធ្វើ​ឱ្យ​ឡើង​រឹង និង​ពេល​ពួកគេ​មិន​ចង់។

លោក​បានប្រៀបធៀប​ទៅ​នឹង​កីឡា​ជិះ​ក្ដា​រ​ស្គី​ទឹកកក និង​បាន​និយាយថា បើ​យើង​ដឹង​ថាពេលណា​ត្រូវ​ជាន់​ចុង​ក្ដារ​ ​ដើម្បី​ចាប់​ហ្វ្រាំង​ និង​ពេល​ណា​ត្រូវ​ឈប់ វា​នឹង​ធ្វើ​ឱ្យ​យើង​មាន​សមត្ថភាព​សម្ដែង​បាន​ល្អ​៕ HR