បើទោះបីជា​អ្នក​វិទ្យាសាស្ដ្រ​ពិបាក​សន្មត់​ថា លិង្គ​ប្រវែង​ណា​ស្ថិត​ក្នុង​កម្រិត​ស្ដង់ដារ​ច្បាស់​លាស់ យ៉ាង​ណា​ក៏ដោយ ក៏​ខ្នាត​មួយ​ថ្នាំង​ដៃ ឬ ២,៥៤​ សង់ទីម៉ែត្រ ឬ​មួយ​អ៊ីង ពិតជា​មហា​កម្រ​បំផុត។

វេជ្ជបណ្ឌិត Danny Garrett មក​ពីវេបសាយ​ ​ TheEnhancedMale.com បាន​ឱ្យ​ដឹងថា​៖ «​វា​ពិត​ជា​ពិបាក​រក​ប្រាកដមែន​ចំពោះ​បុរស​មាន​លិង្គ​ត្រឹម​ប្រវែង​មួយ​ថ្នាំង​ដៃ​នេះ។ បុរស​តិច​ជាង ០,០០០១៣​ ភាគរយ​ចំណោម​ប្រជាជន​សរុប​ទាំងអស់​មាន​លិង្គ​ខ្នាត​នេះ​ ឬ​ចំណោម​មនុស្ស ៣,៧៥​ពាន់​លាន​នាក់ មាន​បុរស​លិង្គ​ត្រឹមមួយថ្នាំង​ដៃប្រមាណ ៤៨៧ ​០០០ ​នាក់​»។

បើ​ធៀប​នឹង​ប្រវែង​លិង្គ​មធ្យម តើវា​យ៉ាង​មេច?

Garrett បាន​បន្ដថា​៖ «​ការ​សិក្សា​ធំៗ​ភាគច្រើន​បាន​បង្ហាញ​ថា លិង្គ​មធ្យម​មាន​ប្រវែង​ ៥,២ ​អ៊ីង (១៣,២ សង់ទីម៉ែត្រ) ពេល​សរុប​អម្បូរ​ជាតិសាសន៍​ទាំងអស់​ក្នុង​លោក។ អ៊ីចឹងខ្នាត​ត្រឹម​មួយ​អ៊ីង ឬ​ ២,៥៤​ សង់ម៉ែត្រ ពិត​ជា​ខ្លី​ជាង​ប្រវែង​មធ្យម​សម្បើម​ណាស់​ ដែល​ខ្លីជាង​ពាក់​កណ្ដាល​ឯនោះ​»។

ចុះ​ដៃគូ​រួម​មេត្រី​យល់​យ៉ាង​ដូច​ម្ដេច​ចំពោះ​បញ្ហា​នេះ?

ដោយសារ​ខ្នាត​មួយ​ថ្នាំង​ដៃ​ពិត​ជា​កម្រ​មែន ដៃគូ​រួម​គ្រែ​ភាគ​ច្រើន​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង។ នោះ​មិន​មែន​មាន​ន័យ​ថា ដៃគូ​នឹង​ត្រូវ​មើល​ងាយ​លើ​បុរស​ខ្នាត​ខ្លី​នោះ​ឡើយ។

តើ​គួរ​ដឹង​ពីអ្វី​ចំពោះ​ទំហំលិង្គ​នេះ?

វាជា​មូលហេតុ​ដ៏​សមស្រប​មួយ​ក្នុង​ការ​គិតគូរ​រឿង​ពង្រីក​ទំហំ​របស់វា។

Garrett បាន​បន្ដថា​៖ «​មាន​វិធី​ព្យាបាល​តាម​ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន​​ ​ស្ថិត​ក្នុង​ចំណោម​វិធី​វះ​កាត់​ដទៃ ដែល​អាច​ជួយ​ឱ្យ​បុរស​មាន​លិង្គ​តូច​ខុស​ខ្នាត​ខ្លាំង​ពេក​ទទួល​បាន​អាវុធ​ល្អ​ជាង​មុន​»។

ចុះ​គួរ​ប្រើ​ក្បាច់​រួមភេទ​ដូច​ម្ដេច​ចំពោះ​លិង្គខ្នាត​ប៉ុន​ថ្នាំង​ដៃ​នេះ​?

វា​មិន​គួរ​ជា​ក្បាច់​រមែង​ប្រើ​ប្រាស់​ទូទៅ​នោះទេ។ នោះ​មិន​មែន​មាន​ន័យថា អ្នក​មិន​អាច​ធ្វើ​វាបាន​ឡើយ​ តែ​ការ​ជួយ​ឱ្យ​ដៃគូ​សម្រេច​កាម​ជាមួយ​ការ​ប្រើ​ប្រាស់​ចលនា​រួមភេទ​តែមួយ​មុខ មិន​ទំនង​ជា​អាច​កើត​ឡើង​នោះទេ។

គិត​មួយ​ផ្លូវ​ទៀត ចលនា​នៃការ​រួមភេទ​តាម​ប្រដាប់​ភេទតែមួយ​មុខ មិន​ទាន់​គ្រប់​គ្រាន់​ក្នុង​ការ​ជំរុញ​ឱ្យ​ភាគី​នារី​សម្រេច​គោល​ដៅ​ឡើយ។ ដូច្នេះ​ខ្នាត​មួយ​ថ្នាំង​ដៃ អាច​ជា​ការ​បង្កប់​អានុភាព​អស្ចារ្យ បើ​អ្នក​ងាក​មកប្រើ​មាត់ និង​ដៃ​បន្ថែម។

លិង្គ​ខ្នាត​ពីរ​​ថ្នាំងដៃ​ ឬប៉ុន​ថ្មពិល​ AA ឬ ២​អ៊ីង​

បើធៀប​នឹង​ខ្នាត​ថ្នាំង​ដៃ ខ្នាត​ពីរ​អ៊ីង ឬ ៥​សង់ទីម៉ែត្រ ក៏​នៅតែ​កម្រ​ តែ​សម្បូរ​ជាង។ អាស្រ័យ​លើ​ការ​សិក្សា ខ្នាត​ ៥​ សង់ទីម៉ែត្រ មាន​អត្រា​ចន្លោះ​ពី ១ ទៅ ២​ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប។

បើ​ធៀប​នឹង​ប្រវែង​លិង្គ​មធ្យម តើវា​យ៉ាង​មេច?

ទោះបីជា​មាន​ប្រវែង​ទ្វេ​ដង​ពី​ខ្នាត​មួយ​ថ្នាំងដៃយ៉ាងណាក៏ដោយ ក៏​ខ្នាត​ពីរ​ថ្នាំង​ដៃ​នៅតែ​ក្រោម​ប្រវែង​មធ្យម​ឆ្ងាយ ដោយ​វា​លើស​មួយភាគ​បីតែ​បន្ដិចប៉ុណ្ណោះ។ ចំពោះ​ខ្នាត​នេះ អ្នក​នៅតែ​តូច​ជាង​បុរសភាគ​ច្រើន​ទៀត។

ចុះ​ដៃគូ​រួម​មេត្រី​យល់​យ៉ាង​ដូច​ម្ដេច​ចំពោះ​បញ្ហា​នេះ?

ដៃគូ​រួម​គ្រែ​ទំនង​​មិនសូវ​ជា​​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង។ ប៉ុន្ដែ​អារម្មណ៍​ចម្លែក​របស់​នាង​នៅតែមាន​ ពេល​បាន​ឃើញ​អាច្រមក់​មិនធំធាត់​មាន​ម្ចាស់​បែប​នេះ។

ជាលទ្ធផល អ្នក​អាច​បើក​ការ​ជជែក​គ្នា​មុន​ពេល​ភាគី​ខាង​ស្រី​បាន​ឃើញ​ ដើម្បី​បញ្ចៀស​ការ​ភ្ញាក់​ផ្អើល​ខ្លាំង។ និយាយ​ការពិត​អំពី​បញ្ហា​ខ្នាត​បង្ហាញ​ឱ្យ​ច្បាស់​ថា អ្នក​មិន​ខ្មាសអៀន អារម្មណ៍​ផ្លូវចិត្ដ​ចំពោះ​បញ្ហា​ខ្វះ​កន្លះ​នៃ​រាង​កាយ​អាច​បង្កើត​ជីវិត​សិច​ស្រស់​បំព្រង​ ដោយ​មិន​ផ្ដោត​ខ្លាំង​លើ​ខ្នាត​ប្រវែង។

តើ​គួរ​ដឹង​ពីអ្វី​ចំពោះ​ទំហំលិង្គ​នេះ?

អ្នក​អាចមាន​អារម្មណ៍​មិន​មានសុវត្ថិភាព​ចំពោះ​ខ្នាត​លិង្គ​ តែ​ប្រវែង​ពីរថ្នាំងដៃ អាច​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​វា​នៅតែ​មាន​តួនាទី​ដូច​ធម្មតា។ ជា​ទូទៅ វា​គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ឡើយ។

Garrett បាន​បន្ដថា​៖ «​ខ្នាត​ប៉ុណ្ណឹង​ ពេល​មិនសូវ​ពេញ​ចិត្ដ ក៏​មិន​ចាំ​បាច់​ត្រូវ​ចាប់​យក​វិធាន​ការ​​វះ​កាត់​​អី​បន្ទាន់​ណាស់​ណា​ទេ។ អ្ន​កអាច​ស្វែង​រក​ដំបូន្មាន​ល្អៗ​ពី​អ្នក​ជំនាញ​វេជ្ជសាស្ដ្រ ដើម្បី​ឱ្យ​ប្រាកដ​ថា​ អ្នក​គួរ​ធ្វើ​អ្វី​ តែ​នៅមាន​ផលិតផល​ជា​ច្រើន​ ដែល​អាច​ជួយ​កែកុន​បញ្ហា​នេះ​​ រួមទាំង​លិង្គ​ជំនួយ​សម្រាប់​ពាក់​ធ្វើ​ប្រតិបត្ដិការ និង​ការ​បូម​ពង្រីក​ជាដើម​»។

ចុះ​គួរ​ប្រើ​ក្បាច់​រួមភេទ​ដូច​ម្ដេច​ចំពោះ​លិង្គខ្នាត​ប៉ុន​ថ្នាំង​ដៃ​នេះ​?

ខុស​ពី​ខ្នាត​មួយ​ថ្នាំងដៃ ខ្នាត​ពីរ​ថ្នាំង​ដៃ​ជា​ប្រវែង​វែង​ល្មម​ដែល​អាច​រុល​ទៅដល់​ចំណុច G-spot នៃ​ប្រដាប់​ភេទ​ស្ដ្រី។ នោះ​មានន័យ​ថា បុរស​មាន​លិង្គ​ខ្នាត​នេះ​អាច​បង្កើត​បរិយាកាស​សិច​ប្រកប​ដោយ​ភាព​ត្រេក​ត្រអា ជាពិសេស​ជាមួយ​ដៃគូ​មាន​ទ្វាមាស​តូច​ ឬ​បើ​លិង្គ​មាន​ក្បាល​ធំ។

ក្បាច់​ដែល​ជួយ​អ្នក​មាន​លិង្គ​តូច ដូចជា ក្បាច់​ទ្រោប ក្បាច់​សុខន និង​នារី​ខោប៊យ​ អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​ តែ​ការ​អភិវឌ្ឍ​ជំនាញ​ដោយ​ការ​ប្រើ​មាត់ និង​ដៃ​ រឹត​តែ​វិសេស៕ HR