
លិង្គខ្នាតបីអ៊ីង ឬសន្លឹកកាត ឬ ៧,៦០សង់ទីម៉ែត្រ
វេជ្ជបណ្ឌិត Norman M. Rowe បាននិយាយថា ខ្នាតបីអ៊ីង ឬ ៧,៦០សង់ទីម៉ែត្រ «ស្ថិតក្រុមប្រក្រតីផងដែរ»។ យ៉ាងណាមិញវាប្រក្រតី បើធៀបនឹងខ្នាតតូចមួយថ្នាំងដៃនិងពីរថ្នាំងដៃ។ លិង្គខាតនេះ មានអត្រាចំនួនតិចតួចក្នុងចំណោមបុរសទាំងអស់ក្នុងពិភពលោក។
បើធៀបនឹងប្រវែងលិង្គមធ្យមតើវាយ៉ាងមេច?
ដោយសារខ្នាតមធ្យមមានប្រវែងវែងជាងនេះខ្នាតត្រឹមប្រវែងសន្លឹកកាតលើសតែបន្ដិចនៃពាក់កណ្ដាលខ្នាតទូទៅប៉ុណ្ណោះ។ ដោយសារវានៅតែមាឌ និងប្រវែងស្ទើរ បុរសមានលិង្គខាតនេះនៅតែត្រូវបានចាត់ទុកជាខ្នាតតូចដដែល។

ចុះដៃគូរួមមេត្រីយល់យ៉ាងដូចម្ដេចចំពោះបញ្ហានេះ?
ទោះបីជាក្រោមប្រវែងមធ្យមមែនតែអ្នកក៏ចាញ់ដាច់ឆ្ងាយពីសមមិត្ដដទៃទៀតប៉ុន្មានឡើយ។ ជាលទ្ធផលទំហំប៉ុណ្ណឹងនឹងមិនធ្វើឱ្យដៃគូរួមគ្រែមានការភ្ញាក់ផ្អើលនិងហួសចិត្ដខ្លាំងនោះទេ។
លើសពីនេះក្នុងនាមជាអ្នកអប់រំផ្លូវភេទវេជ្ជបណ្ឌិត Kenneth Play បានគូសបញ្ជាក់ថា យ៉ាងណាមិញ នៅមានចំណុចវិជ្ជមានច្រើនសម្រាប់បុរសខ្នាតសន្លឹកកាត បើសំដៅលើកិច្ចការរួមដំណេក។
លោកបាននិយាយថា៖ «ប្រវែងលិង្គនេះអាចសមល្មមសម្រាប់នារី ដែលជួបបទពិសោធនៃការឈឺចាប់ពេលរួមភេទ។ ទ្វារមាសនីមួយៗអាចមានទំហំខុសៗគ្នា។ ដូច្នេះ វាអាចជាការរកអុសប្រទះចង្ក្រានហ្គាស។ អ្នកជាទេវបុត្រសង្គ្រោះនារីរមែងជួបបញ្ហានៃការឈឺចាប់»។

តើគួរដឹងពីអ្វីចំពោះទំហំលិង្គនេះ?
Garrettបានបន្ដថា៖ «បើយើងខ្វល់ខ្វាយខ្លាំងពីទំហំប្រវែងបុរសប្រមាណ ១,១៧ភាគរយចំណោមប្រជាជនសរុបមានខ្នាតលិង្គ ៧,៦០សង់ទីម៉ែត្រនេះ។ ចំណោមមនុស្សប្រុស ៣,៧៥ពាន់លាននាក់នៅលើលោកបុរសប្រមាណ ៤៣,៩លាននាក់ មានប្រវែងលិង្គទំហំនេះ។ យ៉ាងណាមិញ អ្នកក៏អន់ជាងបុរសរស់នៅតាមប្រទេសខ្លះដែលមានប្រវែងតូចៗប៉ុន្មានដែរ»។
ចុះគួរប្រើក្បាច់រួមភេទដូចម្ដេចចំពោះលិង្គខ្នាតនេះ?
អ្នកនៅតែអាចប្រតិបត្ដិការរួមភេទដោយប្រក្រតី តែមិនមែនមានន័យថា អ្នកត្រូវភ្លេចសិល្បៈនៃការប្រើមាត់ និងដៃនោះឡើយ។ ដើម្បីបង្កើនប្រសិទ្ធភាព ចូរព្យាយាមប្រើប្រាស់ក្បាច់មួយចំនួន ដែលជួយជំរុញឱ្យកាន់តែស៊ីជម្រៅ ដូចជា កន្ថែកទ្រោមពីលើ ក្បាច់សុខន និងក្បាច់ខោប៊យស្រីជាដើម។
លិង្គខ្នាតមួយតឹក ឬ ៤អ៊ីង
វេជ្ជបណ្ឌិត Norman M. Rowe បាននិយាយថា ខ្នាត ៤អ៊ីង ឬមួយតឹក ឬ១០សង់ទីម៉ែត្រ មានអត្រាចំនួន ២០ភាគរយក្នុងចំណោមបុរសទាំងអស់។ គិតលើតួលេខនេះបើចំនួនបុរសពេញវ័យទាំងអស់ ម្នាក់ក្នុងចំណោម ៥នាក់ មានលិង្គខ្នាតមួយតឹកនេះ។

បើធៀបនឹងប្រវែងលិង្គមធ្យមតើវាយ៉ាងមេច?
យោងតាមលោក Rowe បានឱ្យដឹងថា បើអ្នកមានលិង្គប្រវែងមួយតឹកវាស្ថិតនៅក្រោម «កម្រិតមធ្យម» តែបន្ដិចប៉ុណ្ណោះ។ យ៉ាងណាមិញ វាស្ទើរតែប្រកៀកប្រកិតគ្នាជាមួយតួលេខប្រវែងមធ្យមតែបន្ដិច ដែលមានន័យថាអ្នកមានចំនួន ៨០ភាគរយ បើធៀបនឹងអ្នកមានប្រវែងមធ្យម ហើយវាមិនស្ថិតក្នុងខ្នាតគួរឱ្យហួសចិត្ដឡើយ។
ចុះដៃគូរួមមេត្រីយល់យ៉ាងដូចម្ដេចចំពោះបញ្ហានេះ?
អ្នកអាចទទួលបានប្រតិបត្ដិចម្រុះនៃទស្សនៈជុំវិញប្រវែងខ្នាតមួយតឹកនេះ។ ច្បាស់ណាស់ថាដៃគូខ្លះនៅតែមិនទាន់ស្កប់ស្កល់នឹងទំហំនេះតែមិនមែនមានន័យថាអ្នកមិនអាចផ្ដល់ភាពស្រណុកស្រួលដល់ដៃគូនោះទេ។
គួរឱ្យកត់សម្គាល់ថាអ្នកងប់ងុលនឹងប្រវែងខ្នាតលិង្គរបស់ដៃគូអាចជាបុគ្គលមានចិត្ដសាវាតែភាគច្រើនទំហំលិង្គរបស់អ្នកមិនមែនជាបញ្ហាចោទអ្វីទាំងអស់។

តើគួរដឹងពីអ្វីចំពោះទំហំលិង្គនេះ?
Garrettបានបន្ដថា៖ «វាមានលក្ខណៈខុសប្លែកគ្នាយ៉ាងខ្លាំងរវាងបុរសមានខ្នាតប្រវែង ៣អ៊ីង ឬសន្លឹកកាត ពេលធ្វើការប្រៀបធៀបជាមួយប្រវែងមួយតឹកនេះ»។
បុរសភាគច្រើនរហូតដល់ប្រមាណ ៩០ភាគរយ មានខ្នាតលិង្គប្រវែងពី ៤ ទៅ ៦អ៊ីង (១០ ទៅ ១៥សង់ទីម៉ែត្រ)។ ដូច្នេះអ្នកអាចត្រូវបានចាត់ទុកក្នុងប្រភេទប្រក្រតីភាព ទោះបីជានៅរាងស្ទើរបន្ដិចក្ដី។
ចុះគួរប្រើក្បាច់រួមភេទដូចម្ដេចចំពោះលិង្គខ្នាតនេះ?
អាស្រ័យលើទំហំមាឌរបស់វា និងអ្វីដែលដៃគូអាចយឹតយោងបាន អ្នកមិនចាំបាច់ប្រឹងប្រែងប្រើក្បាច់ប្លែកៗអីខ្លាំងនោះទេ។
យ៉ាងណាមិញ បើអ្នកនៅមិនទាន់ស្រណុកចិត្ដចំពោះទំហំស្ទើរនេះ ក្បាច់រួមភេទសម្រាប់ទំហំលិង្គតូច ដូចជា modified missionary, a swivel and grind or different variations on doggy-style អាចជួយអ្នកឱ្យបង្កើនអានុភាពលើសពីមួយតឹក៕ HR
