The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តើមាន​អ្វី​ត្រូវ​ដឹង​ចំពោះបុរស​មាន​​ខ្នាតលិង្គ​​ប្រវែងជ្រលិះ ​នឹង​​​ស្ដង់ដារ​ទូទៅ​?​




តើមាន​អ្វី​ត្រូវ​ដឹង​ចំពោះបុរស​មាន​​ខ្នាតលិង្គ​​ប្រវែងជ្រលិះ ​នឹង​​​ស្ដង់ដារ​ទូទៅ​?​

Content image - Phnom Penh Post

តើមាន​អ្វី​ត្រូវ​ដឹង​ចំពោះបុរស​មាន​​ខ្នាតលិង្គ​​ប្រវែងជ្រលិះ ​នឹង​​​ស្ដង់ដារ​ទូទៅ​?​

១. លិង្គ​ខ្នាត​ប្រវែង​ ៥​​ អ៊ីង​ ឬ ១២,៧ ​សង់ទីម៉ែត្រ​

​លិង្គ​​ប្រវែង ៥​ អ៊ិង ឬ ១២,៧​ សង់ទីម៉ែត្រគឺជា​ខ្នាតស្ទើរតែ​​មធ្យម​ទូទៅ​​។ វេជ្ជបណ្ឌិត Rowe បាន​និយាយថា​៖ «​បុរស​ប្រមាណ ១៥​ ភាគរយ​មាន​លិង្គ​ប្រវែង ៥ ​អ៊ិង​ ឬ​ម្នាក់​ក្នុង​ចំណោម ៧​ នាក់​ ហើយ​បុរស​ប្រមាណ​ ៣០​ភាគរយ​មាន​ខ្នាត​ប្រវែង​ចន្លោះ​ពី ៥ ទៅ ៦ ​អ៊ីង ឬ ១២,៧ ទៅ ១៥,២៤ ​សង់ទីម៉ែត្រ​ ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ខ្នាត​ស្ដង់ដារទៅហើយ​​»។

បើ​ធៀប​នឹង​ប្រវែង​លិង្គ​មធ្យមតើវា​យ៉ាង​មេច?

Garrett បាន​និយាយ​ថា​៖ «​​នៅ​ទូទាំង​ពិភពលោក ​​ប្រវែង​ ៥,២​ អ៊ិង (១៣,២​ សង់ទីម៉ែត្រ​) ត្រូវបាន​ចាត់​ទុក​ជា​ខ្នាត​មធ្យម។ ដូច្នេះខ្នាត​នេះ​ក៏​ស្ថិត​ក្នុង​ចំណោម​កម្រិត​ប្រវែង​មធ្យម​ផង​ដែរ។ បើ​អ្នក​ស្ថិត​ក្នុង​ខ្នាត​ប្រវែងអ៊ីចឹង​ មានតែពាក្យ​អបអរ​ចំពោះ​ប្រក្រតី​ភាព​នេះ​»។

ចុះ​ដៃគូ​រួម​មេត្រី​យល់​យ៉ាង​ដូច​ម្ដេច​ចំពោះ​បញ្ហា​នេះ? ​

ខ្នាត ១២,៧​សង់ទីម៉ែត្រ​នេះវាគ្មាន​ខុស​ប្លែក​អីពី​ខ្នាត​ស្ដង់ដារ​នោះទេ​ តែ​វាអាស្រ័យ​លើ​ទីតាំង​ដែល​អ្នក​រស់​នៅដោយសារ​តាម​តំបន់​នីមួយៗ​ ខ្នាត​នេះត្រូវបាន​ចាត់​ទុក​ថាល្មម ឬ​ក្រោម​ល្មម​បន្ដិច។

ទោះ​វា​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដល់​ដៃគូ​យ៉ាង​ណាក៏​ដោយ ក៏​អ្នក​ខ្លះ​យល់​ថាវា​គ្រាន់​បើជាង​ខ្នាត​ធំៗ ដែល​ធ្វើ​ឱ្យ​មាន​ការ​ឈឺ​ចាប់​ពេល​រួម​ភេទ។ លើស​ពី​នេះពេល​ទាក់​ទង​នឹង​ការ​រួម​ភេទ​តាម​ប្រដាប់​ភេទអ្នកនៅតែ​មាន​ប្រវែង​វែង​ល្មម​ក្នុង​ការ​រុល​ទៅ​ដល់​ចំណុច G-Spot ដោយ​មិន​ពិបាក​ប្រឹង។

Content image - Phnom Penh Post

តើ​គួរ​ដឹង​ពីអ្វី​ចំពោះ​ទំហំលិង្គ​នេះ? ​

បុរស​មិន​តិច​ទេដែល​មាន​ខ្នាត​ប្រវែង​នេះ​ហើយ​នៅតែ​អស់​សង្ឃឹមនិង​ស្រងាក​ចិត្ដ​ ឬមិន​ជឿ​ទុកចិត្ដ​ចំពោះ​ទំហំ​លិង្គរបស់​ខ្លួន។

​ជា​អ្នក​អប់រំ​ផ្លូវភេទវេជ្ជបណ្ឌិត Kenneth Play បាន​និយាយថា​៖ «​មាន​សំណេរ​អត្ថបទ​ជា​ច្រើន​ដែល​បង្ហាញ​គន្លឹះ​សម្រាប់​កេង​ប្រយោជន៍​ពី​ខ្នាត​ទំហំ​មធ្យម​នេះ។ ប៉ុន្ដែ​មិន​ចាំ​បាច់​ទិកនិក​អ្វី​ច្រើនទេខ្នាត​ប៉ុណ្ណឹង​សម​ល្មម​ហើយ។ ចូល​ពេញ​ចិត្ដ​នូវ​អ្វី​ដែល​អ្នក​មាន​»។

Play បាន​បន្ដថា អារម្មណ៍​ដែល​គិតថា​ ខ្នាត ៥ ​អ៊ិង​នៅតែ​តូច​ទៀត ពិតជា​ខ្ជះ​ខ្ជាយ​ថាមពល​មែន។ អ្នកមិន​ត្រឹម​តែ​នៅ​កៀក​កិត​នឹង​ប្រវែង​មធ្យម​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ផ្ដល់​សេចក្ដី​សុខ​ឱ្យ​ដៃគូ​ដោយ​គ្រាន់តែ​ការ​រួមភេទ​ ដែល​មិន​ទាន់​គិត​ដល់​ការ​ប្រើ​ដៃ និង​មាត់​ផង។

ចុះ​គួរ​ប្រើ​ក្បាច់​រួមភេទ​ដូច​ម្ដេច​ចំពោះ​លិង្គខ្នាត​​នេះ​? ​

ពិតជា​គួរឱ្យអបអរ​ណាស់។ ក្នុង​នាម​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​ខ្នាត​ប្រវែង​ក្បែរ​ៗ​មធ្យ​មនេះ អ្នក​មិន​​ចាំ​បាច់​ប្រើ​ក្បាច់​កែ​កុន​ស្ថានការ​អាក្រក់​អី​ឡើយ។ ​

២. លិង្គ​ខ្នាត​ប្រវែង​ ៦អ៊ីង​ ឬ ១៥,២៤​សង់ទីម៉ែត្រ​ ឬ​សន្លឹក​លុយ​ដុល្លារ​​
​លិង្គ​​ប្រវែង ៦ ទៅ ៧​​អ៊ិង ឬ ១៥,២៤ ទៅ ១៧,៧៨​​សង់ទីម៉ែត្រមិន​សូវ​សម្បូរ​ ដោយ​មាន​អត្រា​ម្នាក់​ក្នុង​ចំណោម​បុរស ៥​នាក់​ប៉ុណ្ណោះ។ ​

Content image - Phnom Penh Post

បើ​ធៀប​នឹង​ប្រវែង​លិង្គ​មធ្យមតើវា​យ៉ាង​មេច? ​

អាស្រ័យ​លើ​ការ​សិក្សាអ្នក​ស្ថិត​ក្នុង​ចន្លោះ​លើស​ខ្នាត​មធ្យម​បន្ដិច។ វេជ្ជបណ្ឌិតDanny Garrett មក​ពីវេបសាយ​ ​ TheEnhancedMale.comបាន​ឱ្យដឹងថា​៖ «​លិង្គ​មាន​ខ្នាត​មធ្យម​ចន្លោះ​ត្រឹម​តែ ៥,៨ ទៅ ៥,៩​អ៊ីង ១៤,៧ ទៅ ១៥​សង់ទីម៉ែត្រ។ ប៉ុន្ដែ​នោះ​មិន​មែន​មាន​ន័យ​ថាលិង្គ​ភាគ​ច្រើន​មាន​ខ្នាត​ប៉ុណ្ណឹង​ឡើយ​ ពីព្រោះ​លិង្គ​ធំ​ៗ​មាន​តួលេខ​ច្រើន​ជាង​ខ្នាត​មធ្យម។ ខ្នាត​កណ្ដាល​ត្រឹម ៥,៦ ទៅ ៥,៧​អ៊ីង ឬ ១៤,២០ ទៅ ១៤,៥០​សង់ទីម៉ែត្រ​»។

ប៉ុន្ដែ​ច្បាស់​ណាស់ អ្នក​មាន​ខ្នាត​លើ​មធ្យម​ហើយថ្វីដ្បិតតែ​បន្ដិច​បន្ដួច​យ៉ាង​ណា​ក៏ដោយ។

ចុះ​ដៃគូ​រួម​មេត្រី​យល់​យ៉ាង​ដូច​ម្ដេច​ចំពោះ​បញ្ហា​នេះ? ​

វា​ប្រហាក់​ប្រហែល​នឹង​ខ្នាត​មធ្យម​ទូទៅដែល​អ្នក​មិន​ចាំ​បាច់​ខ្វល់​ចំពោះ​ប្រតិកម្ម​ពី​សំណាក់​ដៃគូ​ឡើយ។

Garrett និយាយថា​៖ «​នារីភាគ​ច្រើន (រួម​ទាំង​បុរស​) យល់​ឃើញ​ថា ​​ប្រវែង​សន្លឹក​លុយ​ដុល្លារ​នេះ​ជា​ខ្នាត​ល្អ​បំផុត​ ដោយសារ​ជម្រៅ​នៃ​ទ្វារ​ជាមធ្យម​ចន្លោះ​ពី ៣ ទៅ ៧​អ៊ិង​ ឬ ៧,៦ ទៅ ១៧,៧០​សង់ទីម៉ែត្រ។ នារីភាគច្រើន​ត្អូញត្អែរ​ពី​ការ​ឈឺ​ចាប់​ ពេល​លិង្គ​មាន​ទំហំធំ​ ហើយ​វា​រុល​ចូល​យ៉ាង​ជ្រៅ​»។

Content image - Phnom Penh Post

តើ​គួរ​ដឹង​ពីអ្វី​ចំពោះ​ទំហំលិង្គ​នេះ? ​

Garrett បាន​បន្ដថា​៖ «​ស្វាគមន៍​អ្នក​មាន​ខ្នាត​មធ្យម។ តាម​ពិត​ បុរស​ទាំង​អស់​មាន​ខ្នាត​លិង្គ​មិន​ដូច​គ្នា​ទេដោយ​ខ្លះ​ធំ​ជាងនិង​ខ្លះ​ទៀត​ក៏តូច​ជាង​ដែរ។ តែ​អ្នក​គួរ​សប្បាយ​ចិត្ដ​ និង​មាន​ទំនុក​ចិត្ដ​ចំពោះ​ខ្នាត​ស្ដង់ដារ​នេះ»។

ចុះ​គួរ​ប្រើ​ក្បាច់​រួមភេទ​ដូច​ម្ដេច​ចំពោះ​លិង្គខ្នាត​​នេះ​? ​

ពិតជា​គួរឱ្យអបអរ​ណាស់។ ក្នុង​នាម​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​ខ្នាត​ប្រវែង​ក្បែរ​ៗ​មធ្យ​មនេះ អ្នក​មិន​​ចាំ​បាច់​ប្រើ​ក្បាច់​កែ​កុន​ស្ថានការ​អាក្រក់​អី​ឡើយ។ ចូរ​ធ្វើ​ទៅ​តាម​ចិត្ដ​ចង់​ចុះ។ លើក​លែង​តែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្ញុំ​ទុក​អាសាបង់​ តែ​បុរស​ភាគ​ច្រើន​ដែល​មាន​ខ្នាត​លិង្គ​ស្ដង់ដារ​នេះ​នៅតែ​ត្អូញ​ត្អែរ​ឥត​ឈប់​ឈរ»។

ចុះ​គួរ​ប្រើ​ក្បាច់​រួមភេទ​ដូច​ម្ដេច​ចំពោះ​លិង្គខ្នាត​​នេះ​? ​

មាន​ខ្នាត​ប៉ុណ្ណឹង អ្នក​ចូល​ក្នុង​ស្ដង់សារ​របស់​នារី​ភាគ​ច្រើន​រួច​ស្រេច​ទៅហើយ​ ពេល​និយាយ​ពី​ក្បាច់​រួមភេទ។ អ្នក​មិន​ចាំ​បាច់​ផ្ដោត​លើ​ក្បាច់​ណាមួយ​ដែល​ជួយ​ប៉ះប៉ូវ​ និង​ក៏​មិន​ចាំ​បាច់​ក្បាច់​ទប់​ស្កាត់​ការ​ឈឺ​អ្វី​ដែរ។

មិន​ថាក្បាច់​ប្រពៃណី ក្បាច់​សុខន ក្បាច់​ឈរ អង្គុយ​ ចំណិត​ត្រសក់​ ឬ​ប្លែកៗ​នោះទេ អ្នក​នៅតែ​មាន​ឱកាស​ប្រើ​គ្រប់​ទម្រង់។ អ្នក​អាចមាន​អារម្មណ៍​ធុញ​ទ្រាន់​ តែ​ចំពោះ​ហ្គេម​សិច គ្មាន​អ្វី​ដែល​ធ្វើ​មិនបាន​នោះទេ៕ HR

អត្ថបទគួរចាប់អារម្មណ៍