
១. លិង្គខ្នាតប្រវែង ៧អ៊ីង ឬ ១៧,៧៨សង់ទីម៉ែត្រ ឬប្រវែងខ្មៅដៃ
Howardនិយាយថា៖ «វិទ្យាស្ថាន Kinseyបានធ្វើការសិក្សាមួយ ដែលរកឃើញថា លិង្គតែមួយភាគរយប៉ុណ្ណោះមានប្រវែងចន្លោះពី ៧ ទៅ ៨អ៊ីង ឬ ១៧,៧៨ ទៅ ២០,៣០សង់ទីម៉ែត្រ ហើយខ្នាតធំលើសនេះ ត្រូវបានចាត់ទុកជាអភូតហេតុដ៏កម្រ»។
បើធៀបនឹងប្រវែងលិង្គមធ្យមតើវាយ៉ាងមេច?
Howardបានបន្ដថា៖ «ប្រាកដណាស់ អ្នកមានខ្នាតលើសកម្រិតស្ដង់ដារហើយ។ អ្នកអាចអួតប្រាប់មិត្ដភក្ដិនិងដៃគូថាអ្នកពិតជាអស្ចារ្យលើសគូសត្រូវ»។
ចុះដៃគូរួមមេត្រីយល់យ៉ាងដូចម្ដេចចំពោះបញ្ហានេះ?
Garrettនិយាយថា៖ «ប្រវែងនេះលិង្គរបស់អ្នកវែងជាងខ្នាតមធ្យមច្រើនគួរសម ដែលអាចជាការល្អនិងមិនល្អអាស្រ័យលើដៃគូ និងការចូលចិត្ដរបស់នាង»។
សម្រាប់ដៃគូរួមគ្រែខ្លះអ្នកអាចជាបុរសក្នុងក្ដីសុបិនរបស់ពួកគេដែលប៉ងប្រាថ្នាខ្នាតលើសមធ្យម តែវែងពេកនោះទេ។ ចំណែកឯនារីខ្លះទៀតអ្នកអាចស្ថិតនៅក្រៅបញ្ជីរបស់ពួកគេដោយពួកគេមិនចូលចិត្ដទ្រាំនឹងភាពឈឺចាប់។

តើគួរដឹងពីអ្វីចំពោះទំហំលិង្គនេះ?
Garrett បានបន្ដថា៖ «ច្បាស់ជាត្រូវអបអរចំពោះអ្នកហើយ អ្នកមានអាវុធធំជាងបុរសទូទៅ ៩១ភាគរយឯនោះ។ អាស្រ័យលើជាតិសាសន៍ និងទីតាំងដែលអ្នករស់នៅ ខ្នាតនេះអាចជាប្រវែងធំជ្រុលដោយសារតំបន់ខ្លះនៃពិភពលោកមានខ្នាតមធ្យមច្រលៀសគ្នាឆ្ងាយ»។
យ៉ាងណាមិញបើវាវែងពីធម្មជាតិអ្នកពិតជាអស្ចារ្យ។ វាទំនងថាដៃគូខ្លះមិនធ្លាប់បានឃើញលិង្គធំនិងវែងបែបនេះឡើយ។ អ៊ីចឹងកុំបន្លាចគាត់អី។
ចុះគួរប្រើក្បាច់រួមភេទដូចម្ដេចចំពោះលិង្គខ្នាតនេះ?
ពេលខ្លះ អ្នកគួរប្រយ័ត្ន ពេលធ្វើចលនារួមភេទជាមួយដៃគូ ដើម្បីធានាថា អ្នកមិនបង្កហានិភ័យដល់ដៃគូ។ នោះមានន័យថា ខ្នាតប្រវែងខ្មៅដៃ មិនទាន់ដល់ថ្នាក់ក្លាយជាអាវុធព្រៃផ្សៃអីទេ។ អ៊ីចឹង ចូរប្រើប្រាស់វាដោយយកចិត្ដទុកដាក់ ជាពិសេស ជាមួយទ្វារមាសតូចៗ តែអាចប្រើក្បាច់ទូទៅបានដោយគ្មានបញ្ហាឡើយ។
ប៉ុន្ដែចូលឆ្លៀតកេងប្រយោជន៍ពីក្បាច់រួមភេទនានាសម្រាប់ប្រភេទលិង្គធំ ដោយសាកល្បងប្រើក្បាច់ចំណីតត្រសក់ ឱ្យដៃគូនៅខាងលើ ឬជម្រើសផ្សេងៗទៀត ដែលដៃគូអាចមានលទ្ធភាពគ្រប់គ្រងស្ថានការណ៍បានច្រើន។

២. លិង្គខ្នាតប្រវែង ៨អ៊ីង ឬពីរតឹក ឬប្រវែងដបស្រាបៀរ
ក្នុងភាពយន្ដសិចនិងជាក្ដីសុបិនរបស់មនុស្សជាច្រើនលិង្គខ្នាត ៨អ៊ីង ឬលើសពីនេះតែក្នុងជីវិតពិតវាមិនសូវសម្បូរនោះទេដោយមានប្រមាណ ៣ភាគរយនៃបុរសទាំងអស់ប៉ុណ្ណោះ។
បើធៀបនឹងប្រវែងលិង្គមធ្យមតើវាយ៉ាងមេច?
ខ្នាតប្រវែងដបស្រាបៀរ ឬ ២តឹកនេះ មានប្រវែងវែងជាងខ្នាតមធ្យមប្រមាណ ៦០ភាគរយ ខណៈលិង្គដ៏កម្របំផុតប្រវែង ១០អ៊ីង ២តឹកកន្លះស្ទើរតែស្មើនឹងលិង្គស្ដង់ដារពីរតទៅហើយ។
ចុះដៃគូរួមមេត្រីយល់យ៉ាងដូចម្ដេចចំពោះបញ្ហានេះ?
វាស្រ័យលើតើពួកគេដោះស្រាយជាមួយគ្នាដោយស្មោះត្រង់នោះទេ។ អ្នកដែលប្រាថ្នាអ្វីធំវែងច្បាស់ជាពេញចិត្ដ តែវាអាចនិយាយបានថាអ្នកពិបាកស្វែងរកមនុស្សប្រភេទនោះ។ ជាក់ស្ដែងទ្វារមាសក៏មិនសូវសម្បូរអ្នកមានជម្រៅជ្រៅនោះទេ។ ដូច្នេះខ្នាតរបស់អ្នកច្បាស់ជាប្រើមិនអស់សក្ដានុពលនោះទេ។
Play បានឱ្យដឹងថា៖ «ស្ដ្រីខ្លះអាចជួបបទពិសោធនៃការឈឺចាប់ពីការរុលកប់ពេក។ ប៉ុន្ដែនៅតែអះអាងថា វាអាស្រ័យលើភាពស័ក្ដិសមនៃប្រដាប់ភេទរបស់អ្នកទាំងពីរ។ ចូរស្វែងរកដៃគូ ដែលដេកដើរស្រមៃរកតែខ្នាតធំវែង ឬព្យាយាមសម្របតាមដៃគូដែលមិនប្រាថ្នាខ្នាតយក្សនេះ»។

តើគួរដឹងពីអ្វីចំពោះទំហំលិង្គនេះ?
គួរតែកត់សម្គាល់ថា មានប្រដាប់ភេទវែងមិនសុទ្ធតែដូចជាមានអ្វីៗគ្រប់យ៉ាងនោះទេ។
Garrett បានបន្ដថា៖ «បើអ្នកមានលិង្គចាប់ពី ២តឹកឡើង អ៊ីវឹងយើងសុំណែនាំឱ្យមានការយកចិត្ដទុកដាក់មែនទែនអំឡុងពេលរួមភេទ ដោយសារអាវុធដ៏វែងរបស់អ្នកអាចធ្វើឱ្យប៉ះពាល់ដល់ដៃគូ។ នោះមានន័យថាចូរធ្វើចលនាយឺតៗ និងតែងតែប្រាស្រ័យទាក់ទងល្អជាមួយដៃគូដើម្បីធានាថាអ្នកមិនធ្វើឱ្យនាងឈឺចាប់»។
ចុះគួរប្រើក្បាច់រួមភេទដូចម្ដេចចំពោះលិង្គខ្នាតនេះ?
ក្បាច់រួមភេទដ៏ល្អបំផុតសម្រាប់អ្នកគឺក្បាច់ណាដែលបង្រួមហានិភ័យនៃការធ្វើឱ្យរបួសដល់ដៃគូ និងរួមទាំង គួរតែបន្ថែមសារធាតុរំអិលផងដែរ។
ក្បាច់រួមភេទសម្រាប់អនកមានលិង្គធំ ដូចជា ឱ្យដៃគូនៅលើខាង ដែលពួកគេអាចគ្រប់គ្រងស្ថានការណ៍ខ្លួនឯង ក៏ដូចជា ក្បាច់ឈរ ក្បាច់ឆ្អឹងអក្សរ «T» និងក្បាច់ចំណិតត្រសក់ ដែលជួយកំហិតការឈឺចាប់បានយ៉ាងល្អ៕ HR
