
ចូរនឹកស្រមៃថា អ្នកត្រៀមខ្លួនឡើងគ្រែជាមួយដៃ។ សម្លៀកបំពាក់ចាប់ផ្ដើមរសាត់បាត់បន្ដិចម្ដងៗ ហើយវគ្គកម្ដៅសាច់ដុំក៏ចូលមកដល់។ ដល់ពេល ប្រតិបត្ដិការមែនទែន ស្រាប់តែអាវុធដ៏រឹងមាំប្រែជាទន់ជ្រាយភ្លាមៗ។
ពេលអ្វីមួយដំណើរការខុសប្រក្រតី ចូរគិតដល់កត្ដាវិទ្យាសាស្ដ្រជាគន្លឹះចម្បងមុនសិន។ វេជ្ជបណ្ឌិត Josh Axe ស្ថាបនិក DrAXe.com បានពន្យល់ថា ការងើបរឹងនៃលិង្គកើតឡើងពីសកម្មភាពរាងកាយ និងផ្លូវចិត្ដ។
លោកនិយាយថា៖ «ការងើបរឹងតាមពិតកើតឡើងពីកត្ដាខួរក្បាល និងជំរុញដោយការគិត ដែលទាក់ទងនឹងសិច និងចំណង់ផ្លូវភេទ។ វាបានបញ្ចេញអ័រម៉ូន ដូផាមីន ហើយវាបញ្ជូនតាមប្រព័ន្ធប្រសាទពីខួរក្បាលទៅកាន់លិង្គ ដែលបង្កើនលម្ហូរឈាមទៅកាន់លិង្គ។ សរសៃឈាមភ្ជាប់ទៅទៅប្រព័ន្ធបន្ដពូជ រួចសម្រាក ហើយចរន្ដនេះជំរុញកំណើនចលនាក្នុងបរិវេណប្រដាប់ភេទ»។
លោកបន្ដថា ពេលអត់មានអារម្មណ៍ផ្លូវភេទ សរសៃឈាមក្នុងលិង្គបើកផ្នែកខ្លះ។ ប៉ុន្ដែពេលខួរក្បាលបញ្ជូនសញ្ញាទៅកាន់លិង្គដែលអ្នកត្រៀមខ្លួនសម្រាប់សិច សរសៃឈាមចាប់ផ្ដើមបើក និងអនុញ្ញាតឱ្យឈាមបន្ថែមទៀតហូរចូលបរិវេណនោះ។ ដោយសារតែការបង្កើនលម្ហូរឈាម ឈាមនៅផ្ដុំគ្នាច្រើនក្នុងបរិវេណលិង្គ ដែលធ្វើឱ្យលិង្គរីកធំ និងឡើងរឹង។

ដំណើរស្រកជ្រាយនៃលិង្គមានលក្ខណៈស្រដៀងគ្នា។
លោក Axe បានបន្ថែមថា៖ «ភាពរឹងមាំបានស្រកចុះ នៅពេលសាច់ដុំក្នុងតួលិង្គចាប់ផ្ដើមកន្ដ្រាក់ ដែលបញ្ឈប់លម្ហូរឈាម។ វាបានកើតឡើងពេលខួរក្បាលឈប់បញ្ជូនសញ្ញាទៅកាន់លិង្គ និងអ័រម៉ូនលែងមានប្រតិកម្ម។ សរសៃឈាមចាប់ផ្ដើមបិទ ហើយលម្ហូរឈាមក្នុងលិង្គថយចុះ។
ការប្រតិកម្មបញ្ច្រាសនៃការងើបរឹងរបស់លិង្គពិតជាមានភាពចាំបាច់ តែចំពោះវេជ្ជបណ្ឌិត មីឆែល រ៉ៃតាណូ បានពន្យល់ថា កត្ដានេះអាចជាដើមចមនាំឱ្យលិង្គចុះខ្សោយអានុភាព។
លោកបាននិយាយថា៖ «ជាទូទៅ តែងតែមានតុល្យភាពរវាងសារធាតុគីមីដែលនាំឱ្យមានលម្ហូរឈាមកើនឡើងដើម្បីជំរុញភាពរឹងមាំនៃតួលិង្គ ហើយសារធាតុគីមីទាំងនោះក៏ជួយឱ្យឈាមទាំងហូរចេញពីលិង្គវិញ ដែលនាំឱ្យលិង្គទន់ដូចប្រក្រតីវិញ។
តុល្យភាពនេះពិតជាភាពចាំបាច់ប្រាកដមែន ដែលជួយឱ្យលិង្គឡើងរឹងត្រឹមពេលវេលាសមស្របមួយ។ ប៉ុន្ដែចំពោះអ្នកខ្លះដែលមានបទពិសោធខ្សោយលិង្គ តុល្យភាពនៃសារធាតុគីមីដែលធ្វើឱ្យលិង្គរឹង និងសារធាតុគីមីដែលធ្វើឱ្យលិង្គស្រកវិញ ត្រូវបានបិទ។ នោះហើយជាមូលហេតុធ្វើឱ្យលិង្គមិនងើបរឹង»។

សរីរសាស្ដ្រដែលបង្កើតបាតុភូតនេះត្រូវធ្វើការជាមួយកាយវិភាគសាស្ដ្រនៃលិង្គខ្លួនឯង។ Backe បាននិយាយថា៖ «លិង្គមានពីរថត ដែលហៅថា ខូរផូរ៉ា ខាវើរណូសា។ វាបានតភ្ជាប់ពីក្បាលលិង្គទៅឆ្អឹងត្រកៀក។ ក្នុងថតទាំងនោះ មានបន្ទុកកោសិការ និងមានសមត្ថភាពទទួលយកឈាមឱ្យមានចរន្ដលម្ហូរ និងពង្រីកទំហំសរសៃឈាម»។
ខណៈកាយវិភាគសាស្ដ្រ និងប្រតិកម្មគីមីពិតជាមានសារសំខាន់ក្នុងការពង្រីក និងរក្សាលំនឹងនៃភាពរឹងមាំ ខួរក្បាលគឺជាផ្នែកសំខាន់មួយ។
លោក Axe បាននិយាយថា៖ «ការងើបរឹងត្រូវបានគ្រប់គ្រងដោយខួរក្បាល រួមទាំង អ៊ីប៉ូថាឡានូស ប្រព័ន្ធលីមប៊ិក និងស្រោមខួរក្បាល។ សាររំញោចអារម្មណ៍ត្រូវបានបញ្ជូនស្នូលសរសៃរឹងនៃលិង្គ ហើយវាមានសមត្ថភាពរក្សាភាពរឹងមាំនេះបានយូរ»៕ HR
