
ចំនួនមេជីវិត និងគុណភាពមិនបានធ្លាក់ចុះចំពោះបុរសវ័យក្មេងមានសុខភាពល្អ ក្រោយពីទទួលការចាក់វ៉ាក់សាំង។
ក្រុងញូវយ៉ក៖ បើអ្នកជាបុរស ដែលស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងកូវីដ ១៩ ដោយសារបារម្ភពីដំណឹងផ្សព្វផ្សាយពេញបណ្ដាញសង្គមថា វ៉ាក់សាំងអាចធ្វើឱ្យប៉ះពាល់ដល់មេជីវិត ចូរគិតម្ដងទៀត។
ចំនួនមេជីវិត និងគុណភាពមិនបានធ្លាក់ចុះចំពោះបុរសវ័យក្មេងមានសុខភាពល្អ ក្រោយពីទទួលការចាក់វ៉ាក់សាំងដូសដំបូង ឬដូសទី២ នៃវ៉ាក់សាំង Pfizer ឬ Moderna នោះទេ។ នេះបើយោងតាមការសិក្សាថ្មីមួយចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងព្រឹត្ដិបត្រ JAMA។
វេជ្ជបណ្ឌិត ដាវីន ខូហេន សហនាយកវេជ្ជសាស្ដ្រនៃវិទ្យាស្ថានការបង្កើតកំណើតមនុស្សនៅទីក្រុងឈីកាហ្គោ ដែលមិនពាក់ព័ន្ធការសិក្សានេះ បាននិយាយថា៖ «ពេលនេះ យើងមានភ័ស្ដុតាងបង្ហាញថា វាមិនប៉ះពាល់ដល់ចំនួនមេជីវិតរបស់អ្នកឡើយ»។
លោក ខូហេន គឺជាសហអ្នកនិពន្ធនៃការសិក្សាជាប្រព័ន្ធមួយ ដែលរកឃើញថា វីរុសកូរ៉ូណាមិនមែនជាជំងឺឆ្លងតាមការរួមភេទឡើយ។
Allan Pacey សាស្ដ្រាចារ្យសិក្សាពីប្រព័ន្ធបន្ដពូជបុរស នៅសាកលវិទ្យាល័យ University of Sheffield ចក្រភពអង់គ្លេស ដែលមិនពាក់ព័ន្ធការសិក្សានេះផងដែរ បាននិយាយថា៖ «នេះជាទិន្នន័យបញ្ជាក់ច្បាស់ដែលបង្ហាញថា គុណភាពមេជីវិតមិនមានការប្រែប្រួលទៅតាមការទទួលវ៉ាក់សាំងកូវីដ ១៩ ឡើយ»។
Pacey ដែលជានិពន្ធនយោកព្រឹត្ដិបត្រ journal Human Fertility បានបន្ដថា៖ «ខ្ញុំសង្ឃឹមថា វាបានផ្ដល់ការធានាខ្លះៗចំពោះបុរសមួយចំនួន ដែលអាចបារម្ភអំពីលទ្ធភាពបន្ដពូជ បើពួកគេទទួលយកការចាក់វ៉ាក់សាំងទាំងពីរប្រភេទនេះ»។

មេជីវិតត្រូវបានត្រួតពិនិត្យដើម្បីកំណត់ពីបរិមាណ គុណភាព និងចំនួនរបស់វា។
ការសិក្សាតូចមួយលើបុរសវ័យក្មេងដែលមានសុខភាពល្អ
ការសិក្សានេះ បានប្រើសំណាកមេជីវិតពីបុរស ៤៥ ឆ្នាំ អាយុចន្លោះពី ២៥ ទៅ ៣១ ឆ្នាំ ដែលត្រូវបានស្គេនសុខភាពជាមុន ដើម្បីធានាថា ពួកគេគ្មានបញ្ហាចំពោះការបន្ដពូជ។ សំណាកទាំងនោះត្រូវបានយកមុនពេលចាក់វ៉ាក់សាំងលើកទីមួយ រួច ៧០ ថ្ងៃក្រោយ បន្ទាប់ពីទទួលដូសទី២។
មេជីវិតត្រូវបានត្រួតពិនិត្យដើម្បីកំណត់ពីបរិមាណ គុណភាព និងចំនួនរបស់វា។
វេជ្ជបណ្ឌិត Ranjith Ramasamy នាយកវេជ្ជសាស្ដ្រ និងការវះកាត់នៃការបង្កពូជបុរស មកពីសាកលវិទ្យាល័យMiami Health System បាននិយាយថា៖ «យើងមិនបានរកឃើញពីភាពខុសប្លែកចំពោះប៉ារ៉ាម៉ែត្រនៃមេជីវិតចំពោះបុរសវ័យក្មេងមានសុខភាពល្អ ដែលយើងបានសិក្សា ខណៈពួកគេបានទទួលការវ៉ាក់សាំងពីរដូស»។
ការសិក្សានេះមិនបានធ្វើតេស្ដលើវ៉ាក់សាំង Johnson & Johnson ឬ AstraZeneca ដែលមិនស្ថិតក្នុងក្រុម mRNA ឡើយ។

ការសិក្សាពីផលប៉ះពាល់នៃវ៉ាក់សាំង និងមេជីវិតនេះ បានប្រើសំណាកមេជីវិតពីបុរស ៤៥ឆ្នាំអាយុចន្លោះពី ២៥ ទៅ ៣១ឆ្នាំ។
ជំងឺកូវីដ អាចប៉ះពាល់ដល់មេជីវិត
ខណៈវ៉ាក់សាំងមិនប៉ះពាល់ដល់មេជីវិតបុរសក្នុងការសិក្សា វីរុសអាចបង្កគ្រោះថ្នាក់ដល់លទ្ធភាពការបង្កកំណើតបុរស។ នេះបើយោងតាមការសិក្សាតូចមួយដែលចុះផ្សាយកាលពីខែមករា។
បើធៀបនឹងបុរសមានសុខភាពល្អដែលមិនកើតជំងឺកូវីដ ១៩ ការសិក្សានេះបានរកឃើញការកើនឡើងនូវបញ្ហារលាក និងបញ្ហាប្រតិកម្មអុកស៊ីសែន ក្នុងកោសិការមេជីវិតរបស់បុរសកើតកូវីដ។
Pacey បានធ្វើការស្រាវជ្រាវលើការសិក្សាជាច្រើនដែលចុះផ្សាយអំពីប្រធានបទនេះ និងបានប្រាប់ថា លោកធ្វើការសន្និដ្ឋានថា ឥទ្ធិពលវីរុសកូរ៉ូណាលើការបន្ដពូជបុរសអាចមានតិចតួច និងមួយរយៈប៉ុណ្ណោះ។
ឱសថប្រើសម្រាប់ព្យាបាលជំងឺគ្រុនដោយសារកូវីដ ធាត់ និងកត្ដាផ្សេងៗក៏អាចប៉ះពាល់ដល់ចំនួនមេជីវិត និងគុណភាពរបស់វា។ ដូច្នេះ វាត្រូវការសិក្សាស្រាវជ្រាវបន្ថែមអំពីបញ្ហានេះ។
លោក Pacey បាននិយាយថា៖ «យើងដឹងថា វីរុសខ្លះ ដូចជា ហ្ស៊ីកា និងអេបូឡា អាចនៅសម្ងំក្នុងពងស្វាសរយៈពេលយូរ ទោះក្រោយបុរសជាសះស្បើយពីជំងឺទាំងនេះក៏ដោយ។ ដូច្នេះ យើងត្រូវសិក្សាលើបុរសរយៈយូរអង្វែងដើម្បីឱ្យធានាថា វាក៏អាចករណីកើតឡើងចំពោះជំងឺកូវីដផងដែរ»៕ HR

ខណៈវ៉ាក់សាំងមិនប៉ះពាល់ដល់មេជីវិតបុរសក្នុងការសិក្សា វីរុសអាចបង្កគ្រោះថ្នាក់ដល់លទ្ធភាពការបង្កកំណើតបុរស។