
ក្រុងអាស្ដាណា៖ ពេលនេះ រ៉ូបូតសិចបំពាក់បច្ចេកវិទ្យាវៃឆ្លាត (AI) មានទំព័រផ្ទាល់ខ្លួន Only Fans ដែលលាតត្រដាង «ភាពស្រស់បំព្រងនៃជីវិតផ្លូវភេទសិប្បនិម្មិត»។
វីដេអូសិច Cyborg ជាការសន្ទនាមួយតទល់អំពី «ជីវិតតុក្កតាសិច» និងតុក្កតាទាំងពីរភេទក្នុងរូបរាងអន្ទងអារម្មណ៍ផ្លូវភេទ ត្រូវបានដាក់តាំងបង្ហាញ។
មាតិការសម្រាប់អ្នកជាវ ៤,៩៩ដុល្លារក្នុងមួយខែ ត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម ដោយអ្នកប្រើប្រាស់ Brick Dollbanger។
អ៊ីនស្ដាក្រាមរបស់ Dollbanger បានតុក្កតាផលិតពីក្រុមហ៊ុន RealDoll ដែលមានឈ្មោះល្បីក្នុងការផលិតតុក្កតាមានអវៈយវៈមានចលនា ហើយមុខរបស់រ៉ូបូតដ៏ស្រស់ស្អាតក៏អាចបង្ហាញពីអារម្មណ៍លើផ្ទៃមុខផងដែរ។
Dollbanger ក៏បានបង្ហាញវេបសាយបញ្ចាំងវីដេអូតុក្កតាសិចដ៏ត្រេកត្រអាស្រដៀងគ្នានេះ ដោយលោកបានសរសេរថា៖ «អ្នករាល់គ្នាចង់មើលជម្រើស នៃ «Synthetic Companionship»។

បទសម្ភាសជាមួយតុក្កតាសិចលើវេបសាយបានបង្ហាញពីបច្ចេកវិទ្យា AI ដែលអាចឱ្យពួកគេមានការប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់។
តុក្កតាសិច Harmony ពេលសាកសួរថា តើនាងអាចធ្វើបាន ក៏បានឆ្លើយតបថា៖ «ខ្ញុំអាចប្រាប់បងពីអត្ថន័យនៃសេចក្ដីស្នេហាពិត ហើយខ្ញុំអាចស្វែងរកនៅលើអ៊ីនធឺណិត»។
ទន្ទឹងនឹងនេះ អ្នកលេងសាច់ដុំម្នាក់ ដែលបានរៀបការជាមួយតុក្កតាសិច ២ គ្រឿង បាននិយាយថា លោកមិនអាចមានអារម្មណ៍ជាមួយនារីពិតឡើយ។
លោក យូរី តូឡូកកូ មកពីកាហ្សាក់ស្ថាន បានរៀបការជាមួយតុក្កតាសិចដំបូងឈ្មោះ Margo នៅក្នុងពិធីមួយដែលមានការចូលរួមពីភ្ញៀវកិត្ដិយសជាច្រើននាក់កាលពីខែវិច្ឆិកា ឆ្នាំ ២០២០។

ក្រោយមក លោកចែកផ្លូវពី Margo មកផ្សារសាច់ឈាមជាមួយតុក្កតាសិចថ្មីៗ ដូចជា លូណា និងឡូឡា ដែលលោកបានហៅថា «មាន់ធំ» ដោយបរិវេណផ្នែកខាងលើជារូបរាងស្ដ្រី ខណៈផ្នែកខាងក្រោមជាមាន់។
លោក តូឡុកកូ បាននិយាយថា៖ «កាលនោះ នៅជាមួយមិត្ដភក្ដិក្នុងពិធីជប់លៀងមួយ យើងបានលេង និងមានតុក្កតាសិចមួយផងដែរ។ ខ្ញុំមានបទពិសោធលើកដំបូង ហើយខ្ញុំចូលចិត្ដវារហូតដល់សព្វថ្ងៃនេះ។ ខ្ញុំមិនមានអារម្មណ៍ជាមួយនារីពិត តែបែរជាមានចំណង់ជាមួយតុក្កតាសិចទៅវិញ»។
លោកបានបន្ថែមថា៖ «មិត្ដភក្ដិរបស់ខ្ញុំឯកភាពចំពោះការសម្រចចិត្ដរបស់ខ្ញុំ។ ជួនកាល ពួកគេសើច ហើយខ្ញុំនិយាយថា ខ្ញុំពិតជាឆ្កួត តែពួកគេពេញចិត្ដនូវអ្វីដែលខ្ញុំធ្វើ»៕ HR
