ច្បាស់​ណាស់​ថា វិធីសាស្ដ្រ​ពន្យារ​កំណើត​ស្ទើរ​តែគ្រប់​ប្រភេទ​អាច​បង្ក​ផល​ប៉ះពាល់​ដូច​គ្នា។ ប៉ុន្ដែ​ចំពោះ​មនុស្ស​ជា​ច្រើន ផល​រំខានអាច​មាន​តិច​តួច ដោយ​មាន​គុណ​សម្បត្ដិ​ច្រើន​ចំពោះ​ការ​គ្រប់​គ្រង​សុខភាព​បន្ដ​ពូជ​ ជួយ​បំបាត់​អាការ​កើត​មុន និង​បង្រួម​ដំណើរ​មក​រដូវ​ខ្លី។

តើ​មាន​ការ​ស្រាវជ្រាវ​អំពី​បញ្ហា​នេះ​ដែរ​ឬទេ?

ការ​សិក្សា​ឆ្នាំ​ ២០១៣ reviewTrusted Source បាន​ស្រាវជ្រាវ​លើ​លទ្ធផល​នៃ​ការ​សិក្សា​ ៣៦​ ខុសៗគ្នា​ស្ដីពី​ចំណង់​ផ្លូវភេទ​ចំពោះ​អ្នក​ប្រើ​​ថ្នាំ​​គ្រាប់​​ពន្យារ​កំណើត ដែល​ផ្ទុក​ទាំង​អ័រម៉ូន​អេស្ដ្រូហ្សេន និង​ប្រូហ្គេស្ទីន។

ចំណោម​អ្នក​ចូលរួម​ ៨ ៤២២​ នាក់​ ដែល​ទទួល​ទាន​ថ្នាំ​គ្រាប់​ មនុស្ស​សរុប ១៥​ ភាគរយ​ ឬ ១ ២៣៨​ នាក់​ មាន​ការ​ធ្លាក់​ចុះ​ចំណង់​ផ្លូវភេទ។ ប៉ុន្ដែ ១ ៨២៦​ នាក់​ទៀត (​តែ ២១​ ភាគរយ​) បាន​និយាយ​ថា ពួកគេ​មាន​ចំណង់ផ្លូវ​ភេទ​ខ្លាំង​ជាង​មុន។ អ្នក​ចូលរួម​ភាគ​ច្រើន​រាយ​ការណ៍​ថា គ្មាន​អ្វី​ផ្លាស់​ប្ដូរ​នោះទេ។

ក្រុមអ្នក​និពន្ធ reviewTrusted Source ឆ្នាំ ​២០១៦ បាន​ស្រាវជ្រាវ​ពី​ការ​សិក្សា​ ១០៣​ ដែល​លាត​ត្រដាង​ពី​ប្រសិទ្ធភាព​នៃ​ថ្នាំ​ពន្យារ​កំណើត​លើ​បញ្ហា​ផ្លូវភេទ។ ពួកគេ​បាន​រក​ឃើញ​ភ័ស្ដុតាង​បង្ហាញ​ពី​លទ្ធផល​វិជ្ជមាន​មួយ​ចំនួន។

កង​ដាក់​​ក្នុង​ស្បូនបញ្ចេញ​អ័រម៉ូន​​អាច​ធ្វើ​ឱ្យ​មិន​សូវ​ឈឺ​ពេល​រួម​ភេទ​ និង​បង្កើន​ចំណង់​ក្រោយ​ប្រើ​បាន​មួយ​ឆ្នាំ។ ​​វិធី​ពន្យារ​កំណើតប្រើកង​ក្នុង​ដៃ​ស្បូនទាំង​មាន ឬ​មិន​មាន​លោហៈ​ស្ពាន់ អាច​ជួយ​បង្កើន​ចំណង់​ស្រើប​ស្រាល​ ត្រេកត្រអា​នឹង​សិច​ និង​មាន​សកម្មភាព​សិច​ញឹក​ញាប់។

កង​ដាក់​ប្រដាប់ភេទ​​ក៏​ទំនង​ជា​ជួយ​បង្កើន​ចំណង់​ អារម្មណ៍​ស្រើប​ស្រាល និង​ភាព​ស្រណុក​ស្រួល​ ជាមួយ​​​ទឹក​រំអិល​ប្រដាប់​ភេទ និង​បង្កើន​ឱកាស​សម្រេច​កាម​ថែម​ទៀត។

កង​ដាក់​ក្រោម​ស្បែកដៃ អាច​បង្កើន​ភាព​ត្រេក​ត្រអា ភាព​ស្រណុក​ស្រួល និង​សមត្ថភាព​សម្រេច​កាម​ ខណៈ​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ និង​ភាព​រំខាន​ផ្សេង​ៗ។

ស្រោម​អនាម័យ​ញាត់​ក្នុង​ទ្វារ​មាស អាច​ស្ទួយ​បង្កើន​ភាព​រំជើប​រំជួល​ដោយសារ​វា​ផ្ដល់​សំណើម​ទឹក​រំអិល​បន្ថែម អាច​ដាក់​មុន​ប្រតិបត្ដិការ​ មិន​ងាយ​ដាច់​រហែក និង​អាច​បង្កើន​ភាព​កកិត​អំឡុង​ពេល​រួមភេទ។

តើ​វិធីពន្យារ​កំណើត​ពី​ការ​បញ្ចេញ​អ័រម៉ូន​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​តាម​របៀប​ណា?

វិធីពន្យារ​កំណើត​នេះ​ដំណើរ​ការ​ដោយ​ការ​បញ្ចេញ​អ័រម៉ូន​ទប់​ស្កាត់​ការ​មាន​ផ្ទៃ​ពោះ​ទៅ​ក្នុង​រាងកាយ។ ចំពោះ​អ្នក​ខ្លះ​ អ័រម៉ូន​ទាំង​នេះ​អាច​បង្ក​ជា​បញ្ហា​ប៉ះពាល់​រាងកាយ និង​ផ្លូវភេទ​ រួមមាន អស់​កម្លាំង វិលមុខ ចង់​ក្អួត ហើមពោះ ឡើង​ទម្ងន់ ឈឺដើម​ទ្រូង ធ្លាក់​ទឹកចិត្ដ មក​រដូវ​មិន​ទៀង ឆ្លង​មេរោគ​ផ្សិត អារម្មណ៍​មួល​ហ្មង ស្ងួត​ទ្វារ​មាស បម្រែ​បម្រួល​ចំពោះ​បញ្ហា​សម្រេច​កាម។

ផលប៉ះពាល់​ទាំង​នោះ​អាច​ធ្វើ​ឱ្យ​អ្នក​មិន​សូវ​ចាប់​អារម្មណ៍​រឿង​សិច។

សរុបមក ក្រុម​អ្នក​វិទ្យាសាស្ដ្រ​មិន​បាន​សន្និដ្ឋាន​ថា ថ្នាំ​ពន្យារ​កំណើត​ប្រើ​អ័រម៉ូន​អាច​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​ចំណង់​ផ្លូវ​ភេទ​នោះទេ។ ប៉ុន្ដែ​វា​ច្បាស់​ណាស់​ថា មនុស្ស​ជា​ច្រើន​មាន​បទពិសោធ​នៃបម្រែ​បម្រួល​ទាំងនេះ៕ HR