ថ្វីត្បិត​តែ​បុរស​ទំនង​ជា​អ្នកគិត​ថា ខ្លួន​មាន​បទ​​បទ​ពិសោធ​លើ​គ្រែ​​​ជោគជាំ តែ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​អាច​ធ្វើ​ឱ្យ​ជីវិត​ផ្លូវភេទ​របស់​អ្នក​ប្រសើរឡើង។

អ្នក​អាច​នឹង​ភ្ញាក់ផ្អើល​នឹង​កំហុស​ឆ្គង​ជា​​ទូទៅ ៧ ចំណុច ដែល​​​បុរស​ភេទ​ជា​ច្រើន​បាន​ធ្វើ​ចំពោះ​ដៃគូ​នារី ទាំង​ពុំ​ដឹង​ខ្លួន​ថា វា​​ពុំសមស្រប។

កំហុស​ទី១៖ សិច​ចាប់ផ្ដើម​នៅក្នុង​បន្ទប់​គេង

វេជ្ជបណ្ឌិត​ Ian Kerner ​អ្នក​ជំនាញ​ផ្លូវ​ភេទ និង​ចិត្រសាស្ត្រ បាន​​និយាយថា​ ចំណង់​ផ្លូវភេទ​​បុរស​អាច​បញ្ចេញ​ពន្លឺ​ភ្លាមៗ​ដូច​ចុច​កុងតាក់បើកអំពូលភ្លើង​អ៊ីចឹង ​ប៉ុន្តែ​សម្រាប់​ស្ត្រី​​ សម្រើប​របស់​នាង​មិនកើត​ឡើង​​លឿន​ដូច្នោះ​ទេ។

បុរស​អាច​ត្រួសត្រាយ​ដោយ​ការកាន់ដៃគ្នា ​​ឱបថើប​ និង​បបោសអង្អែល​។ ​ភាពសប្បាយ​រីករាយ​ជាមួយគ្នា​ បង្ហាញ​ថា​អ្នក​​ពេញចិត្ត​ចំពោះ​នាង មុននឹង​ឈាន​ទៅ​ដល់​ការ​បញ្ឆេះ​ភ្លើង​តណ្ហា​។

វេជ្ជបណ្ឌិត Kerner បាន​និយាយថា ​ការ​មាន​អារម្មណ៍​ថា​ មាន​សុវត្ថិភាព​ និង​មាន​ភាពកក់ក្ដៅ​​នៅក្នុង​ទំនាក់ទំនង​គឺជា​គន្លឹះ​ឆ្ពោះទៅ​កាន់​សិច​ដ៏​ស្រណុកសុខ​ស្រួល​​របស់ស្ត្រី​​។

ការ​ឱបថើប​បបោស​អង្អែល​​មិនចាំ​បាច់​វែង​ឆ្ងាយពេកទេ​ តែ​ក៏​មិន​ឆក់កណ្ដៀត​ពេកដែរ។ យោង​តាមការ​សិក្សា ការ​ឱប​រយៈ​ពេល ៣០ វិនាទី​ ជួយ​រំញោច ​អុក​ស៊ី​តូ​ស៊ីន ​ដែលជា​អរ​ម៉ូ​ន​​​ស្ត្រី​ផ្សាភ្ជាប់ពី​​អារម្មណ៍​ទំនាក់ទំនង និង​ទំនុកចិត្ត។

កំហុស​ទី២៖ គិតថា​អ្នកដឹង​ពីអ្វី​ដែលនាង​​ចង់បាន

លោក Kerner មានឱ្យ​ដឹង​ថា៖ «ស្ត្រី​បច្ចុប្បន្ននេះ​មានចំណុច​រួម​នឹង​ស្ត្រី​​កាលពី ២០ ឬ ៣០ឆ្នាំមុន​ដែរ។ ស្ត្រី​ជាច្រើន​ដែរ​អាច​ឈាន​ដល់​ចំនុចកំពូលលុះត្រា​តែ​នាង​រីករាយ​​នឹង​សម្ព័ន្ធ​មេត្រី​ជាមួយ​អ្នក ហើយ​អ្នក​ប្រហែល​ជា​មិន​ចាប់អារម្មណ៍​ដឹង​ពី​ចំណុច​នេះ​ទេ»។

ដូច្នេះ​ហើយ ជា​បុរស ចូរ​កុំ​ខ្លាច​ក្នុងការ​សួរ​សំណួរ​ដូចជា «តើ​អារម្មណ៍​នេះ​មាន​អារម្មណ៍​ដូចម្តេច?» ឬ «តើ​អ្នក​ចង់បាន​អ្វី​ប្លែក​ទេ?»។ និយាយ​ឱ្យ​ខ្លីគឺ​កុំ​ខ្លាច​នឹង​សួរ​នាំ​​​ពីអារម្មណ៍ និង​ចំណូល​ចិត្ត​របស់នាង។

កំហុស​ទី៣៖ ប្រកាន់ខ្ជាប់​ផែនការ​របស់​អ្នក

អ្នកជំនាញ​​​ផ្លូវភេទ​ Sari Cooper និយាយថា៖ «​កុំ​គិតថា​បច្ចេកទេស​ដែល​អ្នក​ប្រើ បើ​វា​ដំណើរការ​ល្អ​នៅ​៣​ដង​ដំបូង វា​នឹង​បន្ត​រលូន​នៅ​​៣​ដង​បន្ថែមទៀត​នោះ»។

កន្លែង​រោលរាល​របស់​នាង​អាច​ផ្លាស់ប្ដូរ​តាមកាលវេលា និង​កាលៈទេសៈ។ ​អារម្មណ៍​របស់​នាង​អាច​អាស្រ័យ​ទៅ​តាម​​ទីកន្លែង​ បរិស្ថាន និង​កត្តា​ជីវ​នៃ​​​វដ្ត​រដូវ​ប្រចាំខែ​របស់​នាង។

អ្នកជំនាញ​​​ផ្លូវភេទ Cooper បាន​បន្ថែមថា៖ «ប្រហែលជា​ចុង​សុដន់​​នាង​ងាយ​នឹង​ប៉ះពាល់​ខ្លាំង​ជាង​មុន ​ឬ​ប្រដាប់ភេទ​របស់​នាងមានភាព​សង្កៀរ​។

​បណ្ឌិត​ចិត្តសាស្ត្រ​​ Lonnie Barbach និយាយថា​ ការ​​ចិត្តទុកដាក់​ចំពោះ​ដៃគូ​ គឺ​ជាការ​សាកល្បង​អ្វី​ថ្មីប្លែក ហើយ​សង្កេត​មើល​ថា តើ​នាង​ឆ្លើយតប​យ៉ាងដូចម្តេច។

នៅពេល​អ្នកសម្គាល់​ឃើញ​​ដំណាក់​កាលណាមួយ ឬ​ស្នៀត​ណាមួយ​ដំណើរការ​ល្អ ​ចូល​បន្ត​​ដោយ​ភាព​ច្នៃ​ប្រឌិត​ តែ​មិន​មែន​ដដែលៗ។ ស្ត្រី​ភាគច្រើន​តែងតែ​ត្អូញត្អែរថា​ បុរស​ភាគ​ច្រើនតែង​តែ​​ទៅ​ហួស​​​មក​ហួស​ចំណុច​ដែល​បំពេញ​ចិត្ត​នាង និង​ដ៏​ស្រើបស្រាលបំផុត។

កំហុស​ទី៤៖ ផ្តោត​តែ​​​​​លើ​រាងកាយ​

បុរស​ខ្លះ​ផ្តោតលើ​ការ​រំញោច​រាងកាយ​ ហើយជារឿយៗមិន​អើពើ​នឹង​ការ​រំញោច​ផ្លូវចិត្ត។ ចូរ​ចាំ​ថា ទាំង​ពីរ​ផ្លូវ​នេះ​ត្រូវ​ដើរ​ត្រដំត្រសង​គ្នា។

ខណៈពេលដែល​បុរស​មានការ​រំជើបរំជួល​ដោយ​អ្វីដែល​ពួកគេ​បានឃើញ ស្ត្រី​ហាក់​មាន​ភាព​ស្រមើស្រមៃ​​ច្រើន​​ក្នុងពេល​រួមភេទ ​ដែលជា​ផ្នែក​មួយ​នៃ​ដំណើរការ​នៃ​ការ​ស្រើបស្រាល។ បុរស​ជា​ដៃគូ​គួរ​ចូលរួម​ចែករំលែក​ការស្រមើស្រមៃ​ ឬ​ធ្វើ​រឿង​ដ៏គួរ​ឱ្យ​ចង​ចាំ​មិនភ្លេច​ជាមួយនាង។

កំហុស​ទី៥៖ រំពឹងថាគ្រប់សមរភូមិសិច​​នឹង​ផ្តល់ឱ្យនាង​​ដល់​ចំណុចកំពូល

សម្រាប់​ស្ត្រី ៨០% ការ​រួមភេទ​តែម្នាក់ឯង​នឹង​មិនអាច​ដល់ត្រើយនោះទេ។ ហេតុអ្វី​មិន​ដូច្នេះ? ចំណុច​ស្រណុក​សុខស្រួល​របស់​ស្ត្រី​​ភាគច្រើន​មិនស្ថិត​នៅ​ប្រមូលផ្ដុំ​តែ​មួយ​កន្លែង​ចន្លោះភ្លៅនោះទេ។ នៅ​មាន​វិធី​ផ្សេងទៀត​ដើម្បី​ធ្វើឱ្យ​នាង​រីករាយ។

អ្នកជំនាញ​ Kerner បាន​លើកឡើង​ថា៖ «​ឈានដល់​ចំណុចកំពូល​ច្រើនតែ​កើតមាន​ពី​សិច​ដោយ​ប្រើ​មាត់​គួបផ្សំ​​នឹង​ការ​រួមភេទ​ដោយ​​ប្រដាប់ភេទ​​»។

ដើម្បី​ជួយ​នាង​បោះជំហាន​ទៅ​ទីឋានស្រណុស្រួល បុរស​គួរ​​ចំណាយពេល​បបោសអង្អែល​ ប្រើមាត់​ដើម្បី​ឱ្យ​នាង​ទៅ​ដល់​ចំណុច​​កៀក​នឹង​ឋានសួគ៌​មុន​ពេល​ដែល​ធ្វើ​ការ​វាយប្រហារ​មែនទែន។ ស្ត្រី​កាន់តែ​ទទួល​បាន​រំញោច​ទាំង​នេះ មុននឹង​​​ចាប់ផ្តើម​រួមភេទដោយ​ដាក់ការ​បញ្ចូល ​​ទំនង​ជា​ងាយ​​ឈានដល់​ចំណុច​កំពូល» ។

កំហុស​ទី៦៖ ធីបចោល​ការបញ្ឆេះ​អារម្មណ៍​

អាច​ថា​មិនមែន​គ្រប់រូប តែ​ស្ត្រី​ភាគ​ច្រើនគឺ​ចូលចិត្ត​ការបញ្ឆេះ​អារម្មណ៍ និង​​បបោសអង្អែល​កម្ដៅ​ថាមពល​ផ្លូវភេទ។

លោក Cooper បាន​លើកឡើង​ថា៖ «តើ​​ដៃគូ​របស់​អ្នក​ចូលចិត្តស្ដាប់ភាសា​លួងលោម​ចែចង់​បែប​សិចស៊ី​តាម​ទូរស័ព្ទ ឬ​ក៏ចូល​ចិត្ត​អានសារ​​បែប​ក្ដៅសាច់​? តាមដាន​ម្រាមដៃ​របស់​អ្នក​ឡើងលើ​ទ្រូង​របស់​នាង​យឺតៗ ? ឬ​ការ​ចែចង់​ជាមួយ​នាងនៅ​កន្លែង​មានបរិយាកាសរ៉ូមេនទិក»។

កំហុស​ទី៧៖ មិន​យល់ពី​​ចំណុច​ពិសេស​ផ្នែក​ខាងក្រោម​

ស្ត្រី​ភាគច្រើន​ត្រូវការ​ការ​រំញោច​គ្លីតូរីស​​ដើម្បី​ឈានដល់​ចំណុចកំពូល​ប៉ុន្តែ​វា​ស្មុគស្មាញ​ជាង​អ្វីដែល​អ្នក​គិត​ទៅទៀត។

បុរស​ខ្លះ​មិន​យល់​ពី​កាយវិភាគសាស្ត្រ​នៃ​គ្លី​តូ​រី​ស​ទេវា​ច្រើនជាង​ប៊ូ​តុង​តូច​ដែល​អ្នក​អាច​មើលឃើញ។ ចុង​សរសៃប្រសាទ​របស់​វា វា​នឹង​​រាលដាល​ពាសពេញ​ទ្វារមាស​ និង​ខាងក្នុង​ទ្វារមាស​ទាំងអស់។

លោក Cooper មានបន្ត​ទៀត​ថា៖ «ប្រសិន​បើ​អ្នក​មិន​ច្បាស់​ថា​វា​នៅឯណា អ្នក​នៅតែ​អាច​ស្រាវជ្រាវរក​ ទី​ដែ​ល​មានរំញោច​ខ្លាំង ប៉ុន្តែ​កុំភ្លេច​តាមដានភាសា​កាយវិការ​​ផងថា​តើ​អ្នក​ប៉ះចំ​គោលដៅ​ត្រឹមត្រូវ​ឫអត់»៕ HR