ក្រុង​ប៉េកាំង៖ អារម្មណ៍​ស្រឡាញ់​ស្រីដូចគ្នា​ស្រាប់ពុះកញ្ជ្រោល​ឡើង រឿង​រ៉ាវ​ភូមិឋាន​មួយ​ខិត​ខំ​បិទ​បាំង​រឿង​រំលោភ​បំពាន និង​ការ​វែក​ញែក​រឿង​គោល​នយោបាយ​កូន ៣​នាក់។ ការ​ផ្ទុះ​ឡើង​នៃ​កម្មវិធី​វិទ្យុ (ផតខេស) ​ចិន​កំពុង​តែ​កក្រើក​ក្នុង​ការ​ជីក​ឫស​គល់​បញ្ហា​សង្គម​ ដែល​ធ្លាប់​តែជា​ប្រធានបទ​រង​ភាសា​មាក់ងាយ​ក្រោម​ការគ្រប់​គ្រង​ប្រព័ន្ធផ្សព្វផ្សាយ​ដ៏​តឹងរ៉ឹង​របស់​ប្រទេស។

កម្មវិធីវិទ្យុ​ថ្មីៗ​ជាង ៧ ពាន់ ត្រូវបាន​បង្កើតឡើង​លើ​អនឡាញ​កាលពី​ឆ្នាំ​មុន ដោយ​មាន​ប្រិយមិត្ដ​អ្នក​ស្ដាប់​ជិត ១០​ លាន​នាក់ ដែល​ទោះបីជា​នៅ​តិច​តួច តែ​វា​កំពុង​តែ​កើន​ឡើង​ខ្លាំង​ក្នុង​ទីក្រុង​ដ៏​ធំ​បំផុត​ក្នុង​លោក​នេះ​សម្រាប់​មាតិការ​សោតទស្សន៍​វេបសាយ។

ខណៈ​ការ​ផ្សាយ​សំឡេង​ធ្លាប់តែ​ជា​ប្រពៃណី​បណ្ដាញផ្សព្វផ្សាយ​បស្ចិម​ប្រទេស វាកំពុង​តែ​ទទួល​បាន​ការ​ពេញ​និយម​នៅ​ក្នុង​សង្គម​ចិន​ ដោយ​មានទាំងការ​និយាយ​រឿង និង​វិភាគ​រិះគន់​សង្គម​ជាដើម។

សម្រាប់​និស្សិត ឈិង យីហ្វាន ដែល​ស្ដាប់​កម្មវិធី​រៀង​រាល់​យប់ កម្មវិធីទាំង​នោះ​គឺជា​ដង្ហើម​នៃ​ខ្យល់​បរិសុទ្ធ។

ពិធីករ​កម្មវិធី​កំពុង​ថត​ផ្សាយ​សំឡេង សម្រាប់កម្មវិធីផតខេស ដែល​ធ្លាប់តែ​ល្បី​នៅ​បស្ចិមប្រទេស។ AFP

យុវជន ឈិង អាយុ ១៩​ ឆ្នាំ បាន​ប្រាប់ AFP ថា​៖ «​កម្មវិធី​ផតខេស មិន​សូវសំចៃ​មាត់​រឿង​បញ្ហា​សង្គម​ដូច​បណ្ដាញ​ផ្សព្វផ្សាយ​ប្រពៃណី​ដទៃ​ទៀត​ឡើយ។ បណ្ដាញ​ផ្សព្វ​ផ្សាយ​ទូទៅ​ទំនង​ជា​មាន​និន្ននាការ​គាំទ្រ​ និង​សម្រប​សម្រួល​ទៅតាម​ប្រធាន​បទ​ ដូចជា «​ថាមពល​វិជ្ជមាន» ជាដើម តែ​នៅ​ខ្វះ​ធាតុ​ផ្សំ​នៃ​ការ​វិភាគ​»។

គូ អាយជឺ អាយុ ៣៨ ​ឆ្នាំ ជា​អ្នក​បង្កើត StoryFM ជា​កម្មវិធី​ផតខេស ដែល​រៀប​រាប់​ពី​បទពិសោធ​ជីវិត​របស់​បុគ្គល​ម្នាក់​ៗ បាន​និយាយ​ថា ក្រុម​ទាំង​នោះ មាន​បំណង​បន្ដ​ប្រើ​ប្រាស់​មាតិការ​ស៊ី​ជម្រៅ។ កម្មវិធី​របស់​លោក​តែម្នាក់​ឯងមាន​អ្នក​ស្ដាប់​ ១,២ ​លាន​នាក់។

យ៉ាង យី សហស្ថាបនិក​ក្រុមហ៊ុន​ផតខេស JustPod បាន​ប៉ាន់​ប្រមាណ​ទំហំ​ទីផ្សារ​ថា​មាន​ចំនួន​រហូ​តដល់ ១០​ លាន​នាក់ នោះ​គ្រាន់តែ​មួយ​ចំណែក​ដ៏​តូច​នៃ​ចំនួន​ប្រជាជន​ចិន​ប៉ុណ្ណោះ។

ពិធីករ​កម្មវិធី​កំពុង​ថត​ផ្សាយ​សំឡេង សម្រាប់កម្មវិធីផតខេស ដែល​ធ្លាប់តែ​ល្បី​នៅ​បស្ចិមប្រទេស។ AFP

ចំពោះ​ប្រិយមិត្ដ​ជា​ច្រើន មាតិកានិយាយ​មិន​សំចៃ​ ជីក​ឫសគល់ស៊ីជម្រៅ និង​បញ្ហា​ផ្លូវភេទ គឺជា​ប្រធានបទ​ដ៏​ទាក់​ទាញ​បំផុត។

នៅ​លើ​កម្មវិធី StoryFM មាន​​ប្រធាន​បទ​រសើប​មួយ​ចំនួន ដូចជា នារី​ស្រឡាញ់​ភេទដូច​គ្នា​ម្នាក់​បាន​រំឭក​ពី​មូលហេតុ​ដែល​នាង​រៀបការ​ជាមួយ​បុរស​ខ្ទើយ ​គ្រូ​បង្រៀន​ម្នាក់​រៀប​រាប់​ពី​របៀប​ដែល​នាង​ត្រូវបាន​រំលោភ​បំពាន​ផ្លូវភេទ​នៅ​ក្នុង​ភូមិ និង​នារី​រក​ស៊ី​ផ្លូវភេទ​ម្នាក់​ពន្យល់​ពី​រឿងរ៉ាវ​ដែល​នាង​ធ្លាក់​ខ្លួន​ចូល​ក្នុង​មុខ​របរ​នេះ។

គូ​ បាន​និយាយថា​៖ «​ពេល​មនុស្ស​ម្នា​និយាយ​ប្រាប់​ពី​រឿង​រ៉ាវ​របស់​ពួកគេ ច្បាស់​ជា​មាន​ការ​បង្កប់​នូវ​អារម្មណ៍​ដ៏​ពិត​ប្រាកដ។ នោះ​ជា​អ្វីដែល​យើង​អាច​យល់​ពី​បទពិសោធ និង​ជម្រើសរបស់​ពួកគេ​»៕ AFP/HR

ពិធីករ​កម្មវិធី «​The Weirdo» លោក ម៉េង ឆាង និង​ ស៊ី រូហាន កំពុង​ថត​ផ្សាយ​សំឡេង។ AFP

ទស្សនិកជន​ស្ដាប់​ការ​ជជែកវែកញែក​កម្មវិធី​ផតខេស​ពីប្រធានបទ​រសើបៗ នៅ​​ក្រុង​ប៉េកាំង។ AFP